ពេញ​១​ខែកក្កដា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២៥៤​លើក ស្លាប់​មនុស្ស​១៣០​នាក់ របួស​៣៧០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ តាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា រយៈពេល​ពេញ​មួយខែ​កក្កដា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កើតឡើង​២៥៤​លើក បណ្តាល​ឲ្យ​មនុស្ស​១៣០​នាក់​ស្លាប់ និង​៣៧០​នាក់​ផ្សេងទៀត​របួសធ្ងន់​ស្រាល​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ក្នុង​គ្រោះថ្នាក់​ទាំង​២៥៤​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​២៦២​គ្រឿង រថយន្ដ​តូច​១១៧​គ្រឿង​, រថយន្ដ​ធុន​ធំ​ចំនួន​៥៤​គ្រឿង​, យាន​ផ្សេងៗ​១៩​គ្រឿង និង​អ្នក​ថ្មើរជើង​ចំនួន​៣១​នាក់ ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​ចំនួន​៩០​លើក​, ស្រវឹង​១៦​លើក​, ប្រជែង​៣០​លើក​, មិន​គោរព​សិទ្ធ​៤៦​លើក​, មិន​ប្រកាន់​ស្ដាំ​៣៩​លើក​, បត់​គ្រោះថ្នាក់​២០​លើក​, ងងុយដេក​៣​លើក និង​កត្តា​យានយន្ដ​ចំនួន​១០​លើក​។​
​ដោយឡែក រាជធានី​-​ខេត្ត​ដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ច្រើនជាងគេ​រួមមាន​៖ រាជធានី​ភ្នំពេញ កើតឡើង​ចំនួន​៣៩​លើក​, ខេត្តកណ្ដាល​ចំនួន​២៦​លើក​, ខេត្តស្វាយរៀង​ចំណួន​១៤​លើក​, ខេត្តកំពង់ធំ​ចំនួន​១០​លើក​, ពោធិ៍សាត់​ចំនួន​១៩​លើក​, ខេត្ត​ព្រះសីហនុ​ចំនួន​១៨​លើក​, ខេត្តបន្ទាយមានជ័យ​ចំនួន​១៦​លើក និង​ខេត្តតាកែវ​ចំនួន​៧​លើក​៕

3