អាមេរិក ៖ នាវាមុជទឹក​កូរ៉េខាងជើង​កំពុង​ចល័ត​ខុសពី​ធម្មតា​ក្នុង​សមុទ្រ​ជប៉ុន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2017 ក+ ក-

​ដា​ម៉ាស់ ៖ សហរដ្ឋអាមេរិក​បាន​អះអាងថា ប្រទេស​កូរ៉េខាងជើង​បានបង្ហាញ​សញ្ញា​មិន​ស្រួល​ថ្មី​ទៀតហើយ នោះ​គឺ​ការ​ចល័ត​នាវាមុជទឹក​ខុសពី​ធម្មតា​នៅក្នុង​សមុទ្រ​ជប៉ុន​។ ការអះអាង​នេះ​ធ្វើឡើង​បន្ទាប់ពី​ការធ្វើ​តេស្ត និង​ប្រកាស​ជោគជ័យ​ជា​លើក​ទី​ពីរ​ចំពោះ​គ្រាប់​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប ICBM​។ បើ​យោងតាម​ការចេញផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាន CNN នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​
​មន្ត្រី​អាមេរិក​បានលើកឡើង​នៅ​ដើម​សប្តាហ៍​នេះ​ថា គេ​ពុំទាន់​អាច​សន្និដ្ឋានថា ទីក្រុង​ព្យុងយ៉ាង​បានរៀបចំ​ធ្វើតេស្ត​អ្វីមួយ​ផ្សេងទៀត​នៅឡើយ​ទេ​។ ចំពោះ​តេស្ត​ដែល​អាមេរិក​លើកឡើង​នេះ គឺ​ចង់​សំដៅ​ទៅលើ​ការបាញ់​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​នៃ​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល cold-launch system ដោយ​ប្រើប្រាស់​កម្លាំង​បុក​ដ៏​ខ្លាំង​នៃ​ចំហាយ​ទឹក ដើម្បី​រុញច្រាន​គ្រាប់​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក រួច​ទើប​មី​ស៊ី​ល​ផុសចេញ​ទៅលើ​អាកាស បន្ទាប់មក​គ្រាប់​មី​ស៊ី​ល​នឹងត្រូវ​រុញច្រាន​បន្ត​ដោយ​ចំហេះ ដែល​ការធ្វើ​បែបនេះ​គឺជា​ដើម្បី​ជៀសវាង​ការបង្ក​ឲ្យ​ខូចខាត​ដល់​នាវាមុជទឹក​៕

2