រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានបញ្ជាឲ្យបិទអង្គការAIM ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានរបស់ទូរទស្សន៍ CNN ដែលប្រមាថធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា ថាមានម្តាយយកកូនទៅលក់ឲ្យអង្គការមួយនេះ ដើម្បីធ្វើជាស្រីពេស្យា ។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃអង្គារ៍នេះ សម្តេច ហ៊ុន សែន បានថ្លែងថា « កម្ពុជាមិនដូចជា ឋាននរកដូចអ្វីដែលគេបាននិយាយនោះទេ ។ ប៉ុន្តែកម្ពុជាមានពីរគឺកម្ពុជាមួយជាកម្ពុជាពិត ដែលយើងគ្រប់គ្នាកំពុងរស់នៅ ។ ចំណែកកម្ពុជាមួយទៀតគឺកម្ពុជាដែលគេដើរនិយាយខាងក្រៅ និងនៅលើទំព័រកាសែត ។
សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា សម្តេចមិនអាចទទួលយកបានទេដែល CNN បានចុះផ្សាយថាមានស្ត្រីខ្មែរ យកកូនទៅលក់ កម្ពុជា ដែលអ្នកឯងប្រើប្រាស់បានយកកូនទៅលក់ តើបណ្ដាបក្សនយោបាយ នានានិងអង្គការក្រៅរដ្ឋាភិបាល នានាប្រតិកម្មយ៉ាងម៉េច ។ សម្តេចក៏បានស្នើឲ្យស្ថាន ទូតអាមេរិកស៊ើបអង្កេតករណីនេះ ហើយឋានៈជានាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាសម្តេចមិនអាច ទទួលយកបានទេ។ សម្តេចក៏បានផ្ដាំផ្ញើទៅស្ថានទូតអាមេរិកកុំបង្កើតបញ្ហាច្រើនទៀត ព្រោះប្រទេសអាមេរិក កំពុងមានបញ្ហាច្រើនហើយ ។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងសង្កត់ធ្ងន់ថា យើងត្រូវអនុវត្តឲ្យបានម៉ឺងមាត់នូវច្បាប់ គ្រប់គ្រងអង្គការ ក្រៅរដ្ឋាភិបាល យើងមិនចង់ឲ្យមាន បាតុកម្ម ប្រឆាំងស្ថានទូត អាមេរិកនិងអង្គការក្រៅរដ្ឋាភិបាលនានានោះទេ កម្ពុជាយើងត្រូវបានគេប្រមាថថា មានម្ដាយយកកូនទៅលក់ដូច្នេះ អង្គការមួយនេះ ត្រូវស្ថិតនៅក្រោមការស៊ើបអង្កេត ។
សម្តេច ហ៊ុន សែន ក៏បានដាក់បទបញ្ជាឲ្យក្រសូងមហាផ្ទៃ និងក្រសួងការបរទេស ចាត់វិធានការចំពោះអង្គការនេះ ខណអ្នកឯងប្រមាថប្រទេសខ្ញុំ ហើយប្រធានាធិបតីអាមេរិក ត្រាំ ជេរ អាCNN ហ្នឹងត្រូវហើយសារព័ត៌មាន អាមេរិកខូចណាស់៕