លោកស្រី យី​ង​ឡាក់ ផ្តល់​ទឡ្ហីករណ៍​ចុងក្រោយ​ដល់​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2017 ក+ ក-

​បាងកក ៖ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា នៅ​ថ្ងៃ​អង្គារ​នេះ​បាន​មកដល់​តុលាការ​ក្នុង​ទីក្រុង​បាងកក ដើម្បី​ផ្តល់​ទឡ្ហីករណ៍​ជា​លើកចុងក្រោយ​នៃ​ការចោទប្រកាន់​ក្នុងករណី​ធ្វេសប្រហែស​ក្នុងការ​បំពេញ​តួនាទី​របស់លោក​ស្រី​ក្នុង​គម្រោង​ឧបត្ថម្ភ​ធន​ដើម្បី​ទិញ ស្រូវ​ពី​កសិករ​ដែល​គម្រោង​នោះបាន​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​។​
​សវនាការ​រឿងក្ដី​របស់លោក​ស្រី​នៅក្រោម​រដ្ឋាភិបាលយោធា​ថៃ​នេះ​ត្រូវបាន​មនុស្ស​ជាច្រើន​មើលឃើញថា ត្រូវបាន​ជំរុញ​ពី​ផ្នែក​នយោបាយ​ដែល​ព្យាយាម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចលនា​អ្នក​ប្រជា​និយម​ដែល​តែងតែ​ឈ្នះ​រាល់​ការបោះឆ្នោត​ទាំងអស់​ចាប់តាំងពី​ឆ្នាំ​២០០១​មក​។ ជាមួយ​វត្ត​មាននៅ​តុលាការ​តប​ស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ ក៏មាន​ក្រុម​អ្នកគាំទ្រ​លោកស្រី​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​តុលាការ​ដើម្បី​ទទួល​ស្វាគមន៍ និង​ជូន​ផ្កា​ទៅដល់​លោកស្រី​ផងដែរ​។​
​គួរ​បញ្ជាក់ថា លោកស្រី យី​ង​ឡាក់ ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​រយៈ​ពេល​១០​ឆ្នាំ​ប្រសិនបើ​លោកស្រី​ត្រូវបាន​តុលាការ​រកឃើញថា មានទោស​ដូច​ការចោទប្រកាន់​៕

20525730_809881572517972_2009946784016804363_n