កូន​តិរច្ឆាន ខឹងឪពុក​ស្តីប្រដៅ​តិចតួច ​ទាញ​កាំបិត​កាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2017 ក+ ក-

​ខេត្តសៀមរាប ៖ គ្រាន់តែ​ឪពុក​ស្តីបន្ទោស​រឿង​ផឹកស្រា​ស្រវឹង​រករឿង​គេឯង និង​ឲ្យ​លេបថ្នាំ​ការពារ​ជំងឺ កូនប្រុស​តិរច្ឆាន ខឹង​បាន​យក​កាំបិត​កាប់​ទៅលើ​ឪពុក​បង្កើត​ជាច្រើន​កាំបិត រហូត​ដាច់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ថ្លុកឈាម​។​
​សមត្ថកិច្ច​បាន​ចាប់ខ្លួន​កូន​តិរច្ឆាន​រូបនោះ​កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្រុមទី​២៧ ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុងធ្វើការ​សាកសួរ​នៅ អធិការនគរបាល​ក្រុង​សៀមរាប ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​គឺមាន​ឈ្មោះ ឈឿន សម្បត្តិ អាយុ​២៧​ឆ្នាំ រស់នៅ​ក្រុមទី​២៧ ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​ដោយឡែក​ជនរងគ្រោះ​ជា​ឪពុក​ឈ្មោះ ឈឿន ឈឿ​ម អាយុ​៦៦​ឆ្នាំ រស់នៅ​ក្រុមទី​២៧ ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​បច្ចុប្បន្ន ក្រុមគ្រួសារ​កំពុង​រៀប​ចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

sr1-1Rasmeinews-5-01082017-696x365