បង្ក្រាប​រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​៥​គ្រឿង នៅ​ស្រុក​ចិត្រ​បុរី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2017 ក+ ក-

​ដោយ ៖ ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ ​៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ បង្ក្រាបបាន​ឃាត់​រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​អារ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​ចំនួន ៥​គ្រឿង ក្រោម​ការសម្របសម្រួល​ពី​លោក ជា សុភ​ក្រ័​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តក្រចេះ​។ ករណី​បង្ក្រាប​រថយន្ត​ល្មើសច្បាប់​ខាងលើ កម្លាំង​សមត្ថកិច្ច​ចម្រុះ បានធ្វើ​ឡើង​នៅ​ចំណុច​ហាង​បាយ យីហោ (​អូន​នាង​)​ស្ថិតនៅ ភូមិ​គោ​លាប់ ឃុំ​គោ​លាប់​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ កាលពី​វេលា​ម៉ោង ៧​នឹង​៣០​នាទី​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៧ នេះ ។​
​ប្រភពពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា កម្លាំងចម្រុះ​ដែល​ចូលរួម​បង្ក្រាប នោះ​រួមមាន នគរបាល​ខេត្ត​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ អាវុធហត្ថ​ស្រុក​ចិត្រ​បុរី អាវុធ​ហ​ត្ត​ខេត្ត យោធា​ខេត្ត ដោយបាន​រួមសហការ​ឃាត់​រថយន្ដ​សាំ​យ៉ុង​ទាំង​០៥​គ្រឿង ដឹកឈើ​គ្មាន​ច្បាប់​អនុញ្ញាត ដែល​តែងតែ​បើកបរ​បង្ក​ភាព​ភ​យ័​ខ្លាច​ដល់​ពលរដ្ឋ ធ្វើដំណើរ​តាម​ដងផ្លូវ ព្រោះ​រថយន្ដ​ដឹកឈើ​ទាំងនោះ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​តែងតែ​បើក​វ៉ា ជែង​គេ​ដោយ​គ្មាន​គោរព​ច្បាប់​ចរាចរណ៍​បន្តិច​សោះឡើយ ។​
​សមត្ថកិច្ច​បាន​បន្តទៀត​ថា ឈើ​ដែល​កម្លាំងចម្រុះ​ឃាត់​បាន​នោះ​ជា​ប្រភេទ​ឈើ លេខ​១ លេខ​២ លេខ​៣ តែ​មិនទាន់​ដឹង​ចំនួន​ម៉ែត្រគូប​នោះទេ ព្រោះ​កម្លាំង​កំពុងធ្វើការ​វាស់វែង ហើយ​ឈើ និង រថយន្ដ​ល្មើសច្បាប់​ទាំងនោះ ត្រូវ​កម្លាំង​រដ្ឋបាល ព្រៃឈើ យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​បណ្តុះ​កូនឈើ​ខ្សា​រ​ដើម្បី​កសាង​សំណុំ​ឯកសារ ចាត់ការ​តាម​នីតិវិធី ច្បាប់​ស្តីពី​ព្រៃឈើ ។​
​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៧​ក្នុង​ខេត្តក្រចេះ បាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិ​ច​ចម្រុះ​ដែល​ធ្វើការ បង្ក្រាប​រថយន្ដ​ដឹកឈើ​ទាំងនោះ ជាពិសេស រថយន្ដ​ដឹកឈើ នាពេល​ព្រឹក​ព្រលឹម​ថា រថយន្ដ​ទាំងនោះ​តែងតែ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន មិន​គោរព​ច្បាប់ ធ្វើ​ឲ្យ​ពួកគាត់​ភ័យខ្លាច ក្នុងការ​ធ្វើដំណើរ​តាម​ដងផ្លូវ ជាពិសេស ពេល​គាត់​ដឹក​កូន​ទៅ​សាលារៀន មានពេលខ្លះ​គេច​ពី​រថយន្ដ​ដឹកឈើ​ទាំងនោះ​ធ្លាក់​ផ្លូវ​ក៏មានដែរ​៕

20614464_1914770472094847_663569145_n20527465_1914770502094844_1185956163_n 20561697_1914770522094842_92415904_n 20562986_1914770468761514_167730216_n20624148_1914770515428176_1509008314_n 20624563_1914770632094831_2092668583_n