សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ឧទ្យាន​បច្ចេកវិទ្យា​កសិក​ម្ម​នៃ​មជ្ឈមណ្ឌល​ឧត្តមភាព​ប្រពលវប្បកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 August, 2017 ក+ ក-

ដោយ ៖ ប៉ែន សុផល​
​ខេត្តបាត់ដំបង ៖ លោក វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៧ ក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ឧ​ស្យា​ន​បច្ចេកទេស​វិទ្យា​កសិកម្ម​នៃ​មជ្ឈមណ្ឌល​ឧត្តមភាព​ប្រពលវប្បកម្ម​កសិកម្ម​និរន្តរភាព​និង​អាហារូបត្ថម្ភ​នៃ​សាកលវិទ្យាល័យ​ភូមិ​មិ​ន្ទ​កសិកម្ម នៅ​កសិដ្ឋាន​បណ្តុះបណ្តាល និង​ស្រាវ​ជាវ​នៃ​សាកលវិទ្យាល័យ​បាត់ដំបង ស្ថិត​ក្នុងភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​
​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង តំណាងអោយ​រដ្ឋបាលខេត្ត និង​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ថ្លែងថា ការ​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ឧ​ស្យា​នប​ច្ចេកទេស​វិទ្យា​កសិកម្ម​នៃ​មជ្ឈមណ្ឌល​នេះ​ឡើង គឺ​ចង់បង្ហាញ​ពី​ការខិតខំ​រួមគ្នា​រវាង​សកល​វិទ្យាល័យ​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ជម្រុញ​កា​ងារ​បង្ករ​បង្កើន​ផល​ដើម្បី​បង្កើត​សន្តិសុខ​ស្បៀង អាហារ​រូប​ត្ថ​ម្ភ ប្រាក់ចំណូល​ដល់​ប្រជាកសិករ​នៅក្នុង​មូលដ្ឋាន​ស្របតាម ចក្ខុវិស័យ វែងឆ្ងាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។​
​លោក​សង្ឃឹមថា ក្រោយពី​ដាក់​សម្ពោធ​ឧ​ស្យា​ន​បច្ចេកទេស​នេះ​រួច ប្រជាកសិករ​កសិករ​យើង​និង​ទទួលបាន​ចំណេះដឹង​ផ្នែក​កសិកម្ម​និង​ផលប្រយោជន៍ ព្រមទាំង​ចូលរួម​ប្រឹងប្រែង​រៀនសូត្រ​យកចំណេះ​ដឹង​និង​បទពិសោធន៍​ថ្មីៗ​ពី​មជ្ឈមណ្ឌល​ដើម្បី​កែប្រែ​ទម្លាប់​កា​ងារ​ផលិតកម្ម កសិកម្ម ដែល​ធ្លាប់ធ្វើ​តាមបែប​បូរាណ នាំអោយ​ខាតបង់ ថវិកា ពេលវេលា និង​កម្លាំងកាយ​។​
​លោក វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ឯកឧត្ដម​ក៏បាន​ថ្លែង​ដែរ​ថា​៖​ការសម្ពោធ​ឧ​ស្យា​នប​ច្ចេកទេស​វិទ្យា​កសិកម្ម​នៃ​មជ្ឈមណ្ឌល​នេះ​ឡើង​ពិត​ជាមាន​សា​រះ​សំខាន់​ខ្លាំងណាស់ សំរាប់​ការផ្ទេរ​បច្ចេក​វិជ្ជា​កសិកម្ម ការដាក់​បង្ហាញ និង​ជា​មូលដ្ឋាន​គ្រិះ សំរាប់​ការស្រាវជ្រាវ រៀនសូត្រ របស់​កសិករ សិស្ស​និស្សិត សាស្ត្រាចារ្យ និង​ភាគី​ពាក់ព័ន្ធ​ច្រើន​ទៀត​ដែល​ចង់​ស្វែងយល់​ពី​បច្ចេកវិជ្ជា​កសិកម្ម​ទាំងនោះ​យកទៅ​អនុវត្តន៍​ឆ្លើយតប​អោយ​សមស្រប​ទៅ​និង​ពាក្យ​ថា​(​ទ្រឹស្ដី​ផ្សារភ្ជាប់​ទៅនឹង​អនុវត្តន៍​ជាក់ស្ដែង​ដែល​យើង​ចង់បាន​ទាំងអស់គ្នា​)​។​
លោក​បន្តថា ការនាំមក​នូវ​បច្ចេកទេស​កសិកម្ម​សម​ស្រប​គឺជា​កត្តា​មួយ​ដ៏​សំខាន់​សម្រាប់​កសិករ​នឹង​អ្នក​ដាំ​ដុះ​ទាំងអស់ ដើម្បី​ធានា​ការអនុវត្ត​កា​ងារ​កសិកម្ម​ប្រកបដោយ​និរន្តរភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​យើង ៕

20614250_1915044195400808_928536881_n20562658_1915044175400810_289397457_n20562916_1915044182067476_600052996_n20561953_1915044168734144_2138647573_n 20561996_1915044128734148_1026675198_n20614798_1915044148734146_504188698_n 20623834_1915044165400811_2115908651_n