ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​បុរស​ម្នាក់​ដេកស្លាប់​ក្នុងផ្ទះ​ម្ចាស់​ទុកចោល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 August, 2017 ក+ ក-

ភ្នំពេញ ៖ សព​បុរស​ម្នាក់​ត្រូវបាន​ប្រជា​ពលរ​ដ្ធ​ប្រទះឃើញ​មាន​ស្នាម​អា ករ ដេកស្លាប់​នៅក្នុង ផ្ទះ​បាក់បែក​មួយ សង្ស័យ​ជា​អំពើ​ឃាតកម្ម បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​ម៉ោង​១​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ២​ខែសីហា ឆ្នាំ​២០១៧ នៅ​ក្នង​ផ្ទះ​បែកបាក់​មួយ​ដែល​អត់​មាន​មនុស្ស​នៅ​ស្ថិត​ភូមិ​ព្រែក​ទល់ ក្រុម​៩ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ
សព​ជនរងគ្រោះ​មានឈ្មោះ ប៉ែន រ៉ា​ដូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិ​ប្រាកដ ស្នាក់នៅ​៣៣១ ក្រុម​៩ ភូមិ​ព្រែ​កទ​ល័ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឪពុក​របស់​ជនរងគ្រោះ​មានឈ្មោះ ប៉ែន សំអុន ភេទ​ប្រុស អាយុ​៧៦​មុខរបរ​នៅផ្ទះ ម្តាយ​មានឈ្មោះ ឈួន សារ៉ាន់ ភេទ​ស្រី ៥៨​ឆ្នាំ មុខ​របប​នៅផ្ទះ​
​តាម​សម្ដី ឪពុក​ជនរងគ្រោះ បានអោយដឹងថា មុនពេល​កើតហេតុ រូបគាត់​បាន​ចូល​សំ​រាន​ដូច ដូច​សព្វដង ខណៈពេល​យប់​ជ្រៅ​ទៅហើយ ក៍​ស្រាប់​តែមាន​ប្រជា​ការពារ​ភូមិ បាន​ទៅ​គោះទ្វារ​ហៅ រូបគាត់​និង កូនប្រសារ​ប្រុស​របស់គាត់ អោយទៅ​មើល​សព​កូនប្រុស​(​ជនរងគ្រោះ​)​ថា​បាន​ដេកស្លាប់​នៅក្នុង​ផ្ទះ​បាក់បែក​មួយ ក្នុង​ដី​ឡូ​មួយកន្លែង ដោយមាន​ស្នាម អាករ ផង ឬ​ដូចនេះ​រូបគាត់​ជា​ឪពុក​ក៍​បានអោយ កូនប្រសារ​ប្រុស​របស់គាត់​ទៅ​មើល ថា​តើ​ពិតជា​ដូច​គេ​មក​ប្រាប់​ដែរឬទេ ខណៈពេល​នោះដែរ​កូនប្រសារ ប្រុស​របស់គាត់​បាន​ទៅ​មើល ឃើញថា​ពិតជា​កូនប្រុស របស់គាត់​មែន ។
​ប្រភព​ដដែល​បាន​បន្តទៀតថា បន្ទាប់ពី​ដឹងថា ពិត​កូនប្រុស​របស់គាត់​មែន រូបគាត់ បានអោយ​កូនប្រសា​ប្រុស ជិះ​ម៉ូតូ​ទៅប្រាប់​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ អោយ​ចុះមក​មើល កន្លែងកើតហេតុ​តែម្តង​ទៅ ។ ប្រភព​បាន​បង្ហើប​ថា កូនប្រុស របស់គាត់​ដែលជា​ជនរងគ្រោះ គឺជា​មនុស្ស ញៀន​ថ្នាំ ហើយ​រូបគាត់​ក៍បាន​បញ្ជូនទៅ​មណ្ឌល​កែប្រែ​ចំនួន​២​លើក​រួចមកហើយ​ដែរ តែ​ពេលចេញ​មកវិញ​ក៍​នៅតែ​មិន​កែរ​ប្រែ​នោះដែរ ហើយ​ការ​ដើរលេង​ច្រើន​របស់គេ​ទៅណា​មក​ណា ក៍​មិនដែល​ប្រាប់​ឪពុកម្ដាយ​នោះដែរ ។
ដោយឡែក​ខាង​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា ដោយ​គ្រាន់តែ​ទទួលដំណឹង​នេះ​ភ្លាម ពួកគាត់​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​កន្លែងកើតហេតុ ឃើញថា​មាន​ករណី​អាករ​ស្លាប់​ពិតប្រាកដ​មែន​
​ហើយក៏​បាន​រាយ​ការ​ណ៏​បន្តរ​ទៅ​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិ​ច្ច​យ័​ក្រុង​ចុះមក​ពិនិត្យ​សព​បុរស​ខាងលើ​ក្រោយ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ពិនិត្យ​សព​រួច​ឃើញ​មាន​ស្នាម​អារ​ដៃ​ខាងស្តាំ​និង​ស្នាម​អារ​ករ​ជាមួយ​ផ្លែ​ឡា​ម​ដោយ​ខ្លួនឯង​ពុំមាន​ជាប់​ពាក់​ព​ន្ធ័​និង​ករណី​ឃា​កម្ម​អ្វី​នោះទេ​
​ហើយ​សព​ត្រូវបាន​ប្រគល់អោយ​ក្រុម​ឍ​ក្រួសារ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​សំបួរមាស​៕

20614475_1915059868732574_1582734323_n20562124_1915059865399241_547579381_n