អ្នកឧកញ៉ាគិត ម៉េង រៀបមង្គលការជាមួយស្រីតូច ចំណាន ជួល៥អាគារនៅកោះពេជ្រ
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង កំពូលអ្នកជំនួញនៅកម្ពុជា រៀបអាពាហ៍ ពិពាហ៍ជាមួយភរិយារូបស្រស់ អតីតតារាសម្តែងឈ្មោះ ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន នឹងធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ខាងមុខនេះ។
យោងតាមសំបុត្រអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ បានឲ្យដឹងថា មង្គលការអ្នកឧកញ៉ា គិត ម៉េង និងអ្នកនាង ស្រីតូច ចំណាន នឹងរៀបចំមង្គលការ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចំនួន ៥អាគារជាប់គ្នាតែម្ដង គឺមានអាគារ L,K,J,I,H ។
មង្គលការនេះនឹងមានវត្តមានភ្ញៀវកិត្តិយស អ្នកមុខអ្នកការ ជាមន្ត្រីរាជការរាប់ពាន់នាក់ ព្រមទាំងអ្នកសិល្បះអញ្ជើញចូលរួមអបអរសាទរ ក្នុងនោះក៏អាចមានថ្នាក់ដឹកនាំកំពូលៗ របស់រាជរដ្ឋាភិបាលអញ្ជើញចូលរួមផងដែរ៕