ឃុំខ្លួនបុរសទៀតដែលបង្ហោះ Facebook រឿងចាប់ក្មេងវះយកគ្រឿងក្នុង
ខេត្តតាកែវ ៖ ទីបំផុតតុលាការក្រុងភ្នំពេញ បានសម្រេចចេញដីការឃុំខ្លួនបុរសដែលបង្ហោះនៅលើបណ្តាញ ទំនាក់ទំនង Facebook មានថាជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុងនៅខេត្តតាកែវ ។
បុរសរូបនេះមានឈ្មោះ លី ឆៃយ៉ា អាយុ៣០ឆ្នាំ ដែលជាម្ចាស់គណនី Facebook ឈ្មោះ «La chhaya» បានជនដែលបង្ហោះព័ត៌មានតាម Facebook ថា មានជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុង នៅស្រុកសំរោង ខេត្តតាកែវ បង្កឲ្យមានភាពចលាចល ក្នុងសង្គម ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបាន កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ៕