អ្នកនាំពាក្យ​ ៖ គ្មានបន្ទប់​ស្ថានការណ៍​​ទៀត​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ពុំមាន​ទេ បន្ទប់​ស្ថានការណ៍​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខ​។ លោក​បញ្ជាក់ថា ក្រសួង​នឹង​ចេញ​លិខិត​តប​ទៅកាន់​អង្គការ​សង្គម​ស៊ីវិល ដែល​ចង់​ស្នើ​បង្កើត​បន្ទប់​ស្ថានការណ៍​សម្រាប់​តាមដាន​ការបោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខនេះ​ជា​ផ្លូវការ ដោយ​នឹងមិន​អនុញ្ញាត​មាន​បន្ទប់​ស្ថានការណ៍​ឡើយ​។​
​លោក ខៀវ សុភ័គ បាន​រៀបរាប់ថា មូលហេតុ​ដែល​មិន​ឲ្យ​មាន​បន្ទប់​ស្ថានការណ៍​នោះ​ដោយសារតែ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ការបោះឆ្នោត​ច្រើនលើក ហើយដោយ​គ្មាន​ផល​លំបាក​អ្វី​នោះទេ​។ ចំណែក​បន្ទប់​ស្ថានការណ៍ (​បណ្តុំ​អង្គការ​)​ទើបតែ​បង្កើត​តែប៉ុណ្ណោះ ។ ដូច្នេះ​កម្ពុជា​មិនចាំបាច់​មាន​បន្ទប់​ស្ថានការណ៍ សម្រាប់​ការបោះឆ្នោត​នោះទេ​៕

7f4dc6dfd7f4c845938a65a3f6be2b68.jpgb1854c17849fb0f24a42fe198c6c6913.jpgf94d89bc0052e8ccd3d272f94d0e806e