អ្នកគាំទ្រ​នាំគ្នា​មក​សួរ​ចៅសង្កាត់​មកពី​បក្សប្រឆាំង​រឿង​សន្យា​មុន​បោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ នៅក្នុង​វេទិកាសាធារណ​កាលពី​ព្រឹក​មិញ​បាន​ផ្ទុះ​នូវ​ព្រឹត្តិការណ៍​ដ៏​ព្រឺព្រួច​មួយ ខណៈដែល ប្រជាពលរដ្ឋ​ប្រមាណ​៤០​នាក់​នៅក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​បាន​ជជីក​សួរដេញដោល​លោក​ចៅសង្កាត់​ថ្មី​មកពី​គណបក្ស​សង្គ្រោះ​ជាតិ រឿង​លុយ​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់ ៥០​ម៉ឺន​ដុល្លារ ដែល​គណបក្សប្រឆាំង​មួយ​នេះ បាន​ថ្លែង​សន្យា​ក្នុងពេល​ឃោសនាបោះឆ្នោត​ឃុំ សង្កាត់ នាពេល​កន្លងទៅ​។ ក្រុម​ប្រជាពលរដ្ឋ​ក៏បាន​ជជីក​សួរ​រឿង​លុយ​ឧបត្ថម្ភ​១០​ដុល្លារ​សម្រាប់​ជួយ​ដល់​ចាស់ជរា ដែល​គណបក្ស​មួយ​នេះ បាន​សន្យា​កាលពី​ឆ្នាំ​២០១៣​ផងដែរ​។​
​យ៉ាងណាក៏ដោយ លោក អ៊ុក ស៊ី​ណាត់ ចៅសង្កាត់ បាន​ឆ្លើយ​ទាំង​រញីរញ័រ​ទៅកាន់​ប្រជាពលរដ្ឋ​ថា ឥឡូវនេះ​សង្កាត់​មិនទាន់មាន​លុយ​នោះទេ ហើយ​លុយ​ទាំងអស់នេះ​អាច​ទទួលបាន លុះត្រាតែ​គណបក្ស​របស់ខ្លួន​ជាប់ឆ្នោត​ថ្នាក់ជាតិ​សិន​។​
​ការឆ្លើយតប​របស់លោក​ចៅសង្កាត់​រូបនោះ​មិនបាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្ងប់ចិត្ត​នោះទេ ហើយ​ចាត់ទុកថា ការឆ្លើយ​នោះ​គ្រាន់តែ​ជាការ​ដោះសារ​យករួចខ្លួន​ប៉ុណ្ណោះ ។ ពលរដ្ឋ​ថា ការសន្យា​មុន​ការបោះឆ្នោត​របស់​បក្សប្រឆាំង​គឺជា​ការបោកប្រាស់ ៕

fn-2017-08-08-00-12-01-2fn-2017-08-08-00-12-01-0