ចិន ៖ នៅវេលាម៉ោង ៧ និង២៧នាទីព្រឹកថ្ងៃទី០៩ ខែសីហានេះ (ម៉ោងនៅប្រទេសចិន) គ្រោះរញ្ជួយដី កម្រិត៦.៦រិចទ័រ វាយប្រហារលើខេត្ត Xinjiang ប្រទេសចិន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧រិចទ័របានវាយប្រហារតំបន់ Jiuzhaigou នៃខេត្ត Sichuan កាលពីយប់មិញបណ្តាលឲ្យស្លាប់ភ្ញៀវទេសចរ៩នាក់ និងរងរបួស៦៣នាក់ ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃនេះ។
ក្រុមមន្ត្រីក្នុងតំបន់បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិតធ្ងន់នេះបានសម្លាប់ក្រុមភ្ញៀវទេសចរចំនួន៥នាក់ និងបានបណ្តាលឲ្យមនុស្ស ចំនួន៦៣នាក់ទៀត ទទួលរងរបួសផងដែរ។ ដោយឡែកបើតាមមជ្ឈមណ្ឌលប្រព័ន្ធគ្រោះរញ្ជួយដីរបស់ចិន បានឲ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនដែរថា គ្រោះរញ្ជួយដីនេះ បានវាយប្រហារនៅជម្រៅប្រមាណ២០គីឡូម៉ែត្រ នៅក្រោមដី៕