គ្រោះ​រញ្ជួយ​ដី​នៅ​ចិន​សម្លាប់​មនុស្ស​កើន​ដល់​១៣​នាក់ និង​របួស​១៧៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 August, 2017 ក+ ក-

ប៉េកាំង ៖ យោងតាម​ទី​ភ្នា​ក់​ព័ត៌មាន​ចិន​ស៊ីន​ហួរ​បាន​ផ្សាយថា ចំនួន​មនុស្ស​ស្លាប់​បាន​កើនឡើង​១៣​នាក់​ហើយ ខណៈ​អ្នករងរបួស​ក៏បាន​ឡើងដល់​១៧៥​នាក់ ក្នុង​គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់​៧.០​រ៉ិ​ច​ទ័​រ វាយប្រហារ​តំបន់​មួយ​ក្នុង​ខេត្ត Sichuan ភាគ​និរតី​នៃ​ប្រទេស​ចិន កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​
​ប្រធាន​ធិបតី​ចិន​លោក ស៊ី ជិន​ពីង រួមទាំង​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang ក៏បាន​បង្គាប់​ឲ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព​ជួយសង្គ្រោះ អ្នក​ដែល​បានទទួល​របួស​ដោយសា​រ​គ្រោះ​រញ្ជួយ​ដី​នេះ ជាបន្ទាន់​ផងដែរ​។​
​ដោយឡែក​បើតាម​មជ្ឈមណ្ឌល​ស្ទាបស្ទង់​គ្រោះ​រញ្ជួយ​ដី​ចិន​បាន​បញ្ជាក់ថា គ្រោះ​រញ្ជួយ​ដី​មាន​ជម្រៅ​ប្រមាណ​២០​គីឡូម៉ែត្រ នៅក្រោម​ដី​តែម្តង​។​
​គួរ​បញ្ជាក់ថា គ្រោះ​រញ្ជួយ​ផែនដី​ដ៏​អាក្រក់​នេះ​បាន​កើតមានឡើង​នៅ​ស្រុក Jiuzhaigou កាលពី​វេលា​ម៉ោង​៩ និង​១៩​នាទី​យប់​ម្សិលមិញ (​ពេលវេលា​នៅ​ប៉េកាំង​)៕​

fn-2017-08-09-09-38-01-3