ថ្នាក់ដឹកនាំគណៈសាស្ត្រាចារ្យនិងនិស្សិតសាកលវិទ្យាល័យម៉ាឡេស៊ី ប៉ាហាំង (University Malaysia Pahang UMP) ចំនួន១១នាក់មកទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យកម្ពុជា។
នៅក្នុងកិច្ចស្វាគមន៍ ថ្នាក់ដឹកនាំគណៈសាស្ត្រាចារ្យ និងនិស្សិត មកពីសាកលវិទ្យាល័យម៉ាឡេស៊ី ប៉ាហាំង មានថ្នាក់ដឹកនាំនិងគណៈសាស្ត្រាចារ្យគ្រប់មហាវិទ្យាល័យក្នុងសាកលវិទ្យាល័យកម្ពុជា បានបង្ហាញ ពីកម្មវិធីសិក្សា របស់មហាវិទ្យាល័យនីមួយៗ និងការឈ្នះពានរង្វាន់បន្តបន្ទាប់នៅថ្នាក់ជាតិ និងអន្តជាតិរបស់និស្សិតសកលវិទ្យាល័យកម្ពុជា ក្នុងការជជែកពិភាក្សា លើប្រធានបទផ្សេងៗ។
ក្រោយពីស្តាប់កិច្ចស្វាគមន៍របស់ថ្នាក់ដឹកនាំ និងគណៈសាស្ត្រាចារ្យគ្រប់មហាវិទ្យាល័យរបស់សាកល វិទ្យាល័យកម្ពុជា រួចមកតំណាងថ្នាក់ដឹកនាំគណៈសាស្ត្រាចារ្យសាកលវិទ្យាល័យម៉ាឡេស៊ី ប៉ាហាំង លោកស្រី បាដាវីអាហ៍ ម៉ូស្តាហ្វា( Badaviah Mustafa) ថ្លែងថា គាត់ដឹកនាំនិស្សិត មកទស្សនកិច្ចនៅសាកលវិទ្យាល័យកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍នៃការសិក្សា របស់និស្សិតសាកលវិទ្យាល័យកម្ពុជានេះ ដែលនៅប្រទេសម៉ាឡេស៊ី ទទួលបានការផ្សព្វផ្សាយពីមោទនភាពនៃអ្នកសិក្សានៅសាកលវិទ្យាល័យកម្ពុជាថា មានទេពកោសល្យ ខ្លាំងជាងសាកលវិទ្យាល័យដទៃ ក្នុងវិស័យអប់រំ។ ម្យ៉ាងទៀតទស្សនកិច្ចនេះ គឺចង់រៀនសូត្រពីវប្បធម៌ជាតិខ្មែរ ដែលសង់ប្រាសាទអង្គរ ដ៏ល្បីល្បាញលើពិភពលោក។
សកលវិទ្យាល័យកម្ពុជានេះ ស្ទើររៀងរាល់ខែ បានស្វាគមន៍ គណៈប្រតិភូមកពីសាលាតំបន់អាស៊ី និងអឺរ៉ុប មកធ្វើទស្សនកិច្ចសិក្សា ក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍នៃការសិក្សា ដើម្បីរៀនសូត្រពីគ្នា ពង្រឹងគុណភាពលើវិស័យសិក្សាធិការ៕ ប្រភព ៖ អ្នកស្រី អ៊ុក សាវបូរី រូបភាព លោក អ៊ួង សុភារុន ២០/១២/១៦
និស្សិតសាកលវិទ្យាល័យម៉ាឡេស៊ី ប៉ាហាំង(UMP) ធ្វើទស្សនកិច្ចសិក្សានៅសកលវិទ្យាល័យកម្ពុជា