ខេត្តតាកែវ ៖ លោក ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទេព រង្សី ព្រមទាំងមន្ត្រីក្រសួង នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧បានចុះប្រគល់ផ្ទះមួយខ្នង ដល់លោកព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន វីរៈសិល្បចាប៉ីដងវែង ស្ថិតនៅឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ។
តាមព័ត៌មានពីមន្ត្រីក្រសួងបញ្ជាក់ ផ្ទះមួយខ្នងនេះមានទទឹង៥ម៉ែត្រ បណ្ដោយ៧ម៉ែត្រ ដែលចំណាយថវិកាសាងសង់អស់ជិត១ម៉ឺន ដុល្លារនេះ ជាអំណោយផ្ទាល់របស់លោក ខៀវ កាញារីទ្ធ និងលោកស្រី។ លោករដ្ឋមន្ត្រីក៏បាននាំយកសម្ភារមួយចំនួន ប្រគល់លោកតាប្រាជ្ញ ឈួន មានថវិកា៥០០ដុល្លារ, ទូរទស្សន៍៤០អ៊ីង បំពាក់ឌីធីវី និងសម្ភារៈជាច្រើនទៀត។
លោក ខៀវ កាញារីទ្ធ នាឱកាសនោះបាននាំនូវការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដាំផ្ញើឲ្យលោក តាមដានយកចិត្តទុកដាក់ដល់ លោកតា ប្រាជ្ញ ឈួន និងឲ្យបង្កើតសមាគមមនុស្សចាស់ងាយស្រួល ក្នុងការជួយពួកគាត់៕