ព្រឹក​នេះឧទ្ធរណ៍​បើកសវនាការ​​​រឿងក្ដី​លោកស្រី ថាក់ ឡា​នី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ រឿងក្ដី​លោកស្រី ថាក់ ឡា​នី អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ពាក់ព័ន្ធ បទល្មើស​បរិហារកេរ្តិ៍​ចោទប្រកាន់​សម្តេច​តេ​ជោ ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​លោក កែម ឡី សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា នេះ​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​លោក ទូច ថា​រិ​ទ្ធិ អគ្គលេខាធិការរង​និង​ជា​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​។​
​គួររំលឹកថា លោកស្រី ថាក់ ឡា​នី ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ប្រកាស​សាលក្រម​ផ្តន្ទាទោស ដាក់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ និង​ពិន័យ​៨​លាន​រៀល ព្រមទាំង​សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំនួន​១០០​រៀល ។​
​គួរ​បញ្ជាក់ថា លោកស្រី ថាក់ ឡា​នី ជាប់ចោទ​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ភូមិ​ប៉ា​តាង ឃុំ​ប៉ា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ តាម​មាត្រា ៣០៥ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​៕

311a5d963ee9e96e4309ca5f023f1ded