លោក គឹម សុខ ជាប់គុគ១៨ខែ និងសងសំណង៨០០លានរៀល
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមដោយសម្រេចផ្តន្ទាទោស លោកគឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ពិន័យ៨លានរៀលចូលថវិការដ្ឋ និងសងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន៨០០លានរៀល ក្នុងសំណុំរឿងដែលលោក គឹម សុខ ចោទថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិតកែម ឡី ។
តាមមន្ត្រីតុលាការបញ្ជាក់ថា លោក គឹម សុខ ត្រូវបានចោទប្រកាន់ចំនួនពីរបទល្មើស គឺ ញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ ហើយត្រូវបានតុលាការឃុំខ្លួន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ៕