ជប៉ុន​នឹង​បាញ់​ស្កាត់​គ្រាប់​មី​ស៊ី​ល​កូរ៉េខាងជើង​ដែល​បាញ់​ទៅ​កោះ​ហ្គាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 August, 2017 ក+ ក-

​ជប៉ុន ៖ ភ្នាក់ងារ​ព័ត៌មាន Reuters បាន​ផ្សាយ​ថា ជប៉ុន​អាច​នឹង​បាញ់​ស្កាត់​គ្រាប់​មី​ស៊ី​ល​កូរ៉េខាងជើង​ដោយ​ស្របច្បាប់ ប្រសិនបើ​កូរ៉េខាងជើង​ពិតជា​បាញ់​គ្រាប់​មី​ស៊ី​ល​សំដៅទៅ​កោះ​ហ្គាំ​មែន​នោះ​។
​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក អ៊ី​តស៊ូ​ណូរី អូ​ណូ​ដឺ​រ៉ា បាន​ថ្លែងប្រាប់​គណៈកម្មាធិការ​ស​ភា​កាលពី​ម្សិលមិញ​ថា ជប៉ុន​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​បាញ់​កម្ទេច​គ្រាប់​មី​ស៊ី​ល​ដែល​ហោះ​សំដៅទៅ​ដែនដី​ប៉ាស៊ីហ្វិក ប្រសិនបើ​ត្រូវបាន​រកឃើញថា វា​ជាការ​គំរាមកំហែង​ដល់​ជប៉ុន​។ លោក​ថា នេះ​គឺជា​ការបញ្ជាក់​ជំហរ​របស់​រដ្ឋាភិបាល​ជប៉ុន​៕

1