ស្ត្រីមេតុងទីនចងកសម្លាប់ខ្លួនដោយពុំដឹងពីមូលហេតុ
ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៩និង៥២នាទី មានករណីមនុស្សស្រី ចងកសម្លាប់ខ្លួន នៅក្នុងផ្ទះខ្លួនឯងស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ប៉ូលីសបញ្ជាក់ថា នារីស្លាប់នេះឈ្មោះ ស្រ៊ើយ ភៀង ហៅអឿយ អាយុ៤២ឆ្នាំ ជាមន្ត្រីនគរបាល និងជាមេតុងទីននៅភូមិកើតហេតុខាងលើ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុនៃការធ្វើអត្តឃាតនេះ៕