ឆមាស​ទី​១​ដើមឆ្នាំ​នេះ​សមត្ថកិច្ច​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៥៤​ករណី និង​ឃាត់ខ្លួន​៩៩​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 August, 2017 ក+ ក-

​៖ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​ចម្រុះ រួមមាន មន្ត្រីនគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត ចុះបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​សរុប​បាន​ចំនួន ៥៤​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៩៩​នាក់ និង​ដកហូត​វត្ថុតាង​រួមមាន មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ICE ចំនួន ១៨១​កញ្ចប់ មាន​ទំងន់​សរុប ២២៧.៤២​ក្រាម​។​
​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​គណៈបញ្ជាការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ខេត្ត លើកឡើង ដោយ​លោក​វរៈសេនីយ៍ឯក ហុង សុ​លី អនុប្រធាន​កណ្ដាល​ប្រឆាំង​បទល្មើស នៃ​ស្នងការ​នគរ បាល​ខេត្តក្រចេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការអនុវត្ត​ផែនការ ប្រយុទ្ធប្រឆាំង​គ្រឿង ញៀន​ខុសច្បាប់​លើក​ទី​១ និង​លើក​ទិសដៅ​សម្រាប់​យុទ្ធនា​ការលើក​ទី​២ ក្រោម​វត្តមាន​លោក ហ៊ឿ ស៊ី​យ៉ែម អភិបាលខេត្ត​ស្ដីទី និង​ជា​ប្រធាន​គណៈបញ្ជាការ​ត្រួតពិនិត្យ​គ្រឿង ញៀន​ខេត្ត ដោយមាន​វត្តមាន​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ស្ថាប័ន​អយ្យា​ការណ៍​អម​សា លា​ដំបូង​ខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ និង​សិស្សានុសិស្ស​ប្រមាន​ជា​២០០​នាក់ កាលពី​រសៀល​ថ្ងៃ ទី​១០ ខែសីហា ឆ្នាំ​២០១៧ នៅ​សាល​មហោស្រប​ខេត្ត ។​
​លោក ហ៊ឿ ស៊ី​យ៉ែម អភិបាលខេត្ត​ស្ដីទី បាន​មានប្រសាសន៍​លើកឡើងថា មាតាបិតា និង​អាណាព្យាបាល​អោយ​យកចិត្តទុកដាក់​ថែទាំ និង​ស្វែងយល់​ពី​ទំនាក់ទំនង និង​តម្រូវការ របស់​កូនចៅ ដើម្បី​ដោះស្រាយ និង​ជួយ​ណែនាំ​អោយ​ពួកគេ​ឲ្យ​ជៀស​ផុតពី​បញ្ហា​អវិជ្ជមាន ផ្សេងៗ​នៅក្នុង​សង្គម ជាពិសេស​បញ្ហា​គ្រឿងញៀន​ដែល​អាច​កើតមានឡើង​ក្នុងតំណាក់កាល នៃ​ការវិវត្តន៍​លូតលាស់​របស់​ពួកគេ ។
​លោក​បាន​បញ្ជាក់ថា ជាក់ស្តែង តាម​របាយការណ៍​គ្រឿងញៀន​ពិភពលោក​ក្នុង​ឆ្នាំ​២០១៦ បាន​បង្ហាញថា ក្នុង​រយៈពេល​៤​ឆ្នាំ​ចុងក្រោយ មាន​មនុស្ស​ប្រមាណ ២៤៧​លាន​នាក់ បាន​ប្រើប្រាស់​គ្រឿងញៀន ហើយ​ក្នុងចំណោម​អ្នក​ទាំងនោះ មាន​ចំនួន ២៩​លាន​នាក់ បាន​ក្លាយជា​អ្នកញៀន និង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ហើយ​ក្នុង​មួយឆ្នាំៗ​មាន​មនុស្ស ២០​ម៉ឺន​នាក់​បាន​ស្លាប់​ដោយសារ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។ ដោយឡែក​នៅ​ប្រទេស​កម្ពុជា រហូតមកដល់​ឆ្នាំ​២០១៧​នេះ មាន​ប្រជាជន​ប្រមាណ ២​ម៉ឺន​នាក់ បាន​ប្រើប្រាស់​គ្រឿងញៀន ក្នុងនោះ​មាន​ជាង ១​ម៉ឺន​នាក់ មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ។ ដូច្នេះហើយ​ការប្រយុទ្ធប្រឆាំង​គ្រឿង ញៀន គឺ​ពិតជា​កាតព្វកិច្ច​របស់​រាជ​រដ្ឋ​ភិ​បាល ប៉ុន្តែ​បើ​គ្មាន​ការចូលរួម​នឹង​ការគាំទ្រ​ពី​ប្រជា​ពល រដ្ឋ និង​សហកមន៍​ទេនោះ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ ក៏​មិនអាច​ទទួលបាន​ជោគជ័យ​ដែរ ។
​លោក​បានធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ស្វែងយល់​អោយបាន​ច្បាស់ ពី​បញ្ហា​គ្រឿងញៀន និង​គុណវិបត្តិ​របស់​វា ហើយ​បន្ត​ចូលរួម​គាំទ្រ​អោយ​កាន់តែ សកម្ម​ថែម ទៀត​ជាមួយ​អាជ្ញា​ធរមាន សមត្ថកិច្ច ដើម្បី​បង្ការ និង​ទប់ស្កាត់​អោយ​កាន់​តែមាន​ប្រ​សឹ​ទ្ធ​ភាព​ខ្ពស់​នូវ​រាល់​ការប៉ុនប៉ង​លួចលាក់​ផលិត កែច្នៃ ជួញដូរ និង​ប្រើប្រាស់​ដោយ ខុសច្បាប់​នូវ​គ្រឿងញៀន​គ្រប់​ប្រភេទ ព្រោះថា មានតែ​បងប្អូន ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ដែល​ដឹង​ច្បាស់​ពី​សុខទុក្ខ និង​បញ្ហា​ផ្សេងៗ ដែល​កើតមានឡើង​ក្នុង​សហគមន៍​របស់ខ្លួន ហើយ​សូម​ចាត់ទុកថា បញ្ហា​គ្រឿងញៀន គឺជា​បញ្ហា​របស់​យើងទាំងអស់គ្នា ៕ ប្រុ​ញ វិធិ​ន​

20751534_1918918318346729_1364644618_n20750502_1918918311680063_1004851168_n20751137_1918918308346730_1982354186_n