នាយករដ្ឋមន្ត្រី​កម្ពុជា បញ្ចប់​ភាព​តានតឹង​ដោយ​អាវុធ​នៅ​ព្រំដែន​កម្ពុជា ឡាវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 August, 2017 ក+ ក-

​ភ្នំពេញ ៖ នៅ​ទីបំផុត រដ្ឋាភិបាល​ឡាវ បានសម្រេច​ដកទ័ព​ចេញ​ពីលើ​ទឹកដី​កម្ពុជា​ក្នុង ខេត្ត ស្ទឹងត្រែង ហើយ ។ ការសម្រេច​បែបនេះ ត្រូវបាន​ប្រកាស​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថោ​ន​លន់ ស៊ី​ស៊ូ​លី​ត នៅក្នុង​សន្និសីទ​សារព័ត៌មាន​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ឡាវ នៅក្នុង​ទីក្រុង​វៀង​ច័ន្ទ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ម្សិល មិញ នេះ​។
​លោក ថោ​ន​លន់ ស៊ី​ស៊ូ​លី​ត បញ្ជាក់ ថា ៖ ថ្ងៃនេះ​យើង​បាន​ពិភាក្សាគ្នា​ត្រង់​ទៅ​ត្រង់​មក ដោយ​មិត្តភាព​។ ខ្ញុំ និង​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឯកភាពគ្នា​ថា នឹង​ដកទ័ព​។ ខ្ញុំ បាន​ប្រាប់​ទៅ​អាជ្ញាធរ​ថា នឹង​ដកទ័ព​ឲ្យ​អស់ពី​កម្ពុជា មិន​លើសពី​ព្រឹកស្អែក​ទេ​» (​ព្រឹក​ថ្ងៃ ទី​១៣ នេះ​)​។ លោក ស៊ី​ស៊ូ​លី​ត ក៏បាន​លើកឡើង​ផងដែរ​ថា សម្តេច​តេ​ជោ ហ៊ុន សែន ក៏ បាន​យល់ព្រម​បញ្ជា​ឲ្យ​កងកម្លាំង​របស់​កម្ពុជា​ទាំងអស់​នៅ​តំបន់​នោះ ត្រឡប់​ទៅ​ជំរុំ​វិញ ដើ ម្បី ឲ្យ​សភាពការណ៍​វិល​មក​ប្រក្រតី និង​បង្កើត​ទំនុកចិត្ត​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​
​សូមបញ្ជាក់ថា ការចរចា​ប្រកបដោយ​ផ្កែ​ផ្កា​ដែល​អាច​បញ្ចៀស​ការប៉ះទង្គិច​ដោយ​អាវុធ​នេះ កើតឡើង​ក្រោយពី​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅកាន់​ប្រទេស​ឡាវ​នៅ​ព្រឹក​ម្សិល​ម៉ិ​ញ​នេះ​ដើម្បី​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ដ្រី​ឡាវ​លោក ថោង​លន់ ស៊ី​សូលី​ត ដើម្បី​ឲ្យ​ឡាវ​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា​។​
បន្ទាប់ពី​ប្រកាស​ព័ត៌មាន​រួមគ្នា​រវាង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា និង​លោក ថោង​លួ​ន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ​រួចមក ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា សម្ដេច​តេ​ជោ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រធាន​រដ្ឋ​ឡាវ គឺ​លោក ប៊ុន​ញុំ​ង វ៉ូ​រ៉ា​ជិត ផងដែរ​។​នៅក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ជូន​ប្រធាន​រដ្ឋ​ឡាវ ថា សម្ដេច ពិតជា​រីករាយ​ជាខ្លាំង ដែល​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ បាន​ទាន់​សភាព ការណ៍​។​
សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​បន្តថា «​បញ្ហា​គ្រប់យ៉ាង គឺ​សុទ្ធតែ​អាច​ដោះស្រាយ បាន​ទាំងអស់ នៅពេលដែល​យើង​ជួបចរចា​គ្នា ហើយ​សម្ដេច​ក៏​អរគុណ​ដល់​ប្រទេស ឡាវ ផងដែរ ដែល​បានជ្រើសរើស​យក​ដំណោះស្រាយ​ឈ្នះ​-​ឈ្នះ គឺ​យើង​ឈ្នះ​ទាំងអស់គ្នា​។ ប្រទេស​យើង​ទាំងពីរ នឹង​ពង្រឹង​នូវ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ធ្វើអោយ​តំបន់ ព្រំដែន​ក្លាយជា​តំបន់​អភិវឌ្ឍន៍ រីកចម្រើន និង​ជា​តំបន់​សន្តិភាព​សម្រាប់​ប្រជាជាតិ​ទាំងពីរ​។​
ក្រោយពី​ជំនួប​ប្រធាន​រដ្ឋ​ឡាវ រួចមក នាយករដ្ឋមន្ត្រី​នៃ​ឡាវ បាន​អញ្ជើញសម្ដេច តេ​ជោ និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ពិសា​អាហារ​ថ្ងៃត្រង់​មិត្តភាព​យ៉ាង​ស្និ​ទ្ឋ​ស្នាល មុន អញ្ជើញ​វិលត្រឡប់​មកកាន់​មាតុភូមិ​កម្ពុជា​វិញ កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​នេះ​៕

fn-2017-08-12-10-50-51-0