ថៅកែ​ឈើ​ជើងចាស់​រហស្សនាម​ចែ​ម៉ាប់ ឈ្មោះ មុំ ចាប់​មិនចេះ​រាងចាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 August, 2017 ក+ ក-

​ខេត្តក្រចេះ ៖ រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​ប្រណិត​ជាច្រើន​គ្រឿង ផ្ទុក​ឈើ​ពេញៗ​ប្រៀប បានធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ជា​រៀងរាល់​យប់​ចេញពី​ទឹកដី​នៃ​ស្រុក​ចិត្រ​បុរី ក្នុង​ខេត្តក្រចេះ តម្រង់​ឆ្ពោះទៅ​លក់​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​គេ​សង្កេតឃើញថា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ដែល​ទើបនឹង​ប្តូរ​មក​ថ្មី​នោះ មាន​ភាព​សកម្ម ហាក់បីដូចជា​គ្មាន​ចំណាត់ការ ឬ​អើពើ ធ្វើការ​បង្ក្រាប ទប់ស្កាត់ បទ​ល្មើ​យ​ព្រៃឈើ​ឡើយ ។​
​សកម្មភាព​រថយន្ត​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ទាំងនោះ គឺ​លើកដាក់​នឹង​ដឹក​ចេញពី​ចំណុច​មាត់ទន្លេ​មេគង្គ ឋិត​ក្នុងភូមិ​កា​កុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ដោយ​ដឹក​ឆ្លង​កាត់មុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ ឆ្លងកាត់​ទឹកដី​ក្រុង​ក្រចេះ តាមផ្លូវ​ជាតិ​លេខ​៧ (​ក្រចេះ​- ស្នួល​) ដោយ​ឆ្លងកាត់ សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត មេព្រៃ​ស្វាយ​ជ្រះ មេព្រៃ​ឈើ​ឃ្សឹ​ម មេ​ព្រៃឈើ​ស្នួល នឹង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆ្លូង​ផងដែរ ប៉ុន្តែ​គេ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​សង្កាត់រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ចម្រុះ អង្គភាព​ពាក់ព័ន្ធ​ណាមួយ​ចេញ​ធ្វើការ​បង្ក្រាប​នោះឡើយ គឺ​បណ្តែតបណ្តោយ​ទុក​ឲ្យ​រថយន្ត​ល្មើសច្បាប់​ទាំងនោះ​ដឹកជញ្ជូន​យកទៅលក់​ដល់​គោលដៅ​យ៉ាង​រលូន​ប្រកបដោយ​សុវត្ថិភាព​។​
​ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ យប់មិញ​នេះ វេលា​ម៉ោង​០២​យប់ មាន​រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​សុ​ក្រំ​ពេញៗ ២​គ្រឿង ជា​របស់​ថៅកែ​ស្រី​ដ៏​ល្បីឈ្មោះ​បោះ​សំលេង​ប្រចាំ​ខេត្តក្រចេះ គឺ​ឈ្មោះ​ចែ មុំ ហៅ ម៉ាប់ និង​ប្តី​ឈ្មោះ ធី ចំណែកឯ​មន្ត្រី​ជំនាញ សម​ត្ត​កិច្ច​ពាក់ព័ន្ធ​នៅតាម​ដងផ្លូវ ដែល​គេ​ឃើញ​ដាក់​ក្បាល​ឡាន​ចេញ​ក្រៅ​គ្រប់កន្លែង តាម​ស្នាក់ការ​នីមួយៗ​នោះ គឺ​ចាំតែ​រាប់​ក្បាល​ឡាន​យកលុយ​តែប៉ុណ្ណោះ ហើយ​គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ទាំងនោះ ចាប់​បង្ក្រាបបាន​ម្ដងណា​ឡើយ ។​
​ប្រភពពី​សមត្ថកិច្ច បាន​ខ្សឹបប្រាប់​អោយ​ភ្នាក់ងារ​មេគង្គ​ប៉ុស្តិ៍​ថា រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ខាងលើនេះ គឺជា​កម្ម​សិទ្ធ​របស់​ស្ត្រី​ជើង​ខ្លាំង​ម្នាក់​ឈ្មោះ​ចែ មុំ ហៅ ចែ​ម៉ាប់ ដែលមាន​ប្តី​ឈ្មោះ ធី រស់នៅ​ភូមិ​អន្តែង​ដូន សង្កាត់​ក្រគរ ក្រុង​ក្រចេះ និង​ជា​ឈ្មួញ​ឈើ​ដុះ​ស្លែរ​យូរ​ឆ្នាំ​មកហើយ គ្មាន​សមត្ថកិច្ច​ជំនាញ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ហ៊ាន​ប​ង្ល្រា​ប​ឡើយ​កន្លងមក ព្រោះតែ​អំណាច​មាន បងប្អូន ធ្វើការ​ធំ​នៅក្នុង​ខេត្តក្រចេះ ហើយ​តែងតែ​ជេរ​បញ្ចោរ និង​ប្រើ​សម្តី​មើលងាយមើលថោក​មកលើ​សមត្ថកិច្ច​រហូត​នាពេល​កន្លងមក ។​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៧ មេព្រៃ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ធ្វើការ​ចាប់​ឃាត់​រថយន្ត​ដឹកឈើ ១​គ្រឿង ក្នុងចំណោម​រថយន្ត​២​គ្រឿង​របស់ ថៅកែ​ស្រី​ឈ្មោះ​ចែ មុំ ហៅ​ម៉ាប់ និង​ប្តី​ឈ្មោះ ធី ម្តង​រួចមកហើយ ស្ថិតនៅ​ចំនុច​ភូមិ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ដោយ​ដឹក​លោតឆ័ត្រ​បំរុង​យកទៅលក់​ក្នុងប្រទេស​វៀតណាម តាម​ច្រក​ត្រពាំង​ស្រែ ៕​

Untitled