ការចាប់ខ្លួន​លោក សួន សេរី​រដ្ឋា រកឃើញ​កំហុស​ប្រមាថ​ព្រះមហាក្សត្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​បានធ្វើការ​ចាប់ខ្លួន​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស អំណាច​ខ្មែរ កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧ បន្ទាប់ពី​ប្រធាន​គណបក្ស​រូបនេះ​បាន​បង្ហោះ សារ​តាម​បណ្តាញ Facebook ផ្ទាល់ខ្លួន​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧ ដែលមាន​ខ្លឹមសារ ជេរប្រមាថ​នឹង​មាក់ងាយ​ដល់​កងទ័ព​ជាតិ​យ៉ាងធ្ងន់ធ្ងរ រួមទាំង​មាន​ច​រិ​ក​ញុះញង់​បំបែកបំបាក់​ជាតិ ថែមទៀត ។​
ក្រោយ​ការឃាត់ខ្លួន​ក្រុម​សមត្ថកិច្ច​បាន​ចុះទៅ​ឆែកឆេរ​ផ្ទះ​លោក សួន សេរី​រដ្ឋា នៅក្នុង​បុរី​ប៉េង​ហួត ផ្លូវ​៥៩៨ ខ័​ណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។ លទ្ធផល​នៃ​ការ ឆែកឆេរ​នោះ​មិនទាន់​ត្រូវបាន​បញ្ចេញ​នៅឡើយ​ទេ រហូតមកដល់​ពេលនេះ ។ ប៉ុន្តែ​ក្រោយ​ការចាប់ខ្លួន​លោក សួន សេរី​រដ្ឋា ក៏​ស្រាប់​តែមាន​មនុស្ស​ជំនិត​លោក​ម្នា​ក់បាន ចេញមុខ​បង្ហោះ​ឯកសារ​សម្ងាត់​មួយ​របស់លោក សួន សេរី​រដ្ឋា ដែលមាន​ខ្លឹមសារ​ប្រមាថ​ព្រះ​ចេ ស្តា​ព្រះមហាក្សត្រ​ខ្មែរ​យ៉ាងធ្ងន់ធ្ងរ មិនអាច​ទទួលយកបាន​នោះឡើយ ។​
យោងតាម Facebook មួយ​មានឈ្មោះ « កូន​នាគ​អាស៊ី » ដែល​បាន​អះអាងថា ខ្លួន​ជា មនុស្ស​ជំនិត​លោក សួន សេរី​រដ្ឋា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា ៖ «​សូម​ក្រុម​សមាជិក KPPM នៅ​បារាំង ជួយ​ស្រាវជ្រាវ​រក​ឯកសារ​មួយ​ឲ្យ​បានមក​ឲ្យ​ខ្ញុំ ឲ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​។ គឺ​ឯកសារ ដែល​បង្ហាញ​បញ្ជាក់ថា នរោត្តម សីហមុនី ជា​សញ្ជាតិ​បារាំង មែនឬ​មិនមែន​? ខ្ញុំ នឹង​វ៉ៃ​មួយឈុត​នេះ​ឲ្យ​ល្អមើល​កក្រើក​ក្នុង​ឆ្នាំ​២០១៦​នេះ​។ សូមជួយ​រក​ឲ្យ​ឃើញ យក​ឲ្យ​បាន​ឯកសារ​ឲ្យ​ខ្ញុំ ។​
​ហ៊ុន សែន ចង់​មានច្បាប់​កំណត់​សញ្ជាតិ​តែមួយ​សម្រាប់​មេបក្សនយោបាយ គឺជា​ឱកាស​របស់ KPP ធាក់​ឲ្យ​ធ្លាយ​វាំង​តែម្ដង​។ ចាំមើល​ស្ដេច និង​អាមាត្យ​វាំង ហ៊ាន​លា​សញ្ជាតិ​បារាំង​ទេ​? ហើយ​ពួក​យួន នៅក្នុង​បក្ស​ប្រជាជន រត់​ទៅ​ពួន​នៅ​កន្លែង​ណា​? ចាប់​កន្ទុយ​របស់​ពួកវា ញាត់​ចូល​មាត់​ពួកវា ឲ្យ​ខាំ​កន្ទុយ​ខ្លួនឯង​វា ហើយ​យើង​ចាំ​ឈរ​មើល​!» ។​
​ពាក់ព័ន្ធ​ការចាប់ខ្លួន​លោក សួន សេរី​រដ្ឋា នេះ​ផងដែរ នាយទាហាន នាយទាហានរង និង​ពលទាហាន​គ្រប់​ស្ថាប័ន និង​មូលដ្ឋាន​កងទ័ព​បាន​ផ្ទុះ​កំហឹង​ឈឺចាប់​និង​ថ្កោលទោស​យ៉ាង ដាច់អហង្ការ ចំពោះ​ទង្វើ​របស់លោក សួន សេរីរដ្ឋ ហើយក៏​បានទាមទារ​ឲ្យ​ថ្កោលទោស​និង​ផ្តន្ទា ទោស​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​បុគ្គល​រូបនោះ​ថែមទៀត ៕

fn-2017-08-13-15-42-04-1