សមត្ថកិច្ចត្រៀមបញ្ជូនលោក សួន សេរីរដ្ឋា ទៅតុលាការនៅរសៀលនេះ
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចត្រៀមបញ្ជូនខ្លួនជនសង្ស័យ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ អាចនឹងត្រូវបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែសីហានេះ ពាក់ព័ន្ធការប្រមាថធ្ងន់ធ្ងរដល់កងទ័ពកម្ពុជា ។
យ៉ាងណាក៏ដោយ ក្រោយការចាប់ខ្លួនក៏លេចចេញនូវការបង្ហោះឯកសារសម្ងាត់របស់លោក សួន សេរីរដ្ឋា ដែលប្រមាថព្រះមហាក្សត្រថែមទៀត ខណៈដែលឯកសារសម្ងាត់នោះត្រូវបានមនុស្សជំនិតម្នាក់របស់លោកបង្ហោះតាមប្រព័ន្ធ Facebook ៕