អាជ្ញាធរ​ក្រុងភ្នំពេញ​កាត់​ទម្លាក់​ខ្សែ​កា​ប្លិ៍​អាកាស​លើ​មហាវិថី​ចំនួន​៦​ដាក់​ក្នុង​បំពង់​ក្រោម​ដី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2017 ក+ ក-

​ភ្នំពេញ ៖ តាម​គម្រោង​ផែនការ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​នៅក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី គ្រោង នឹង​កាត់​ទម្លាក់​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អាកាស​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​២ នៅ​ឆ្នាំ​២០១៧​នេះ បន្ថែមចំនួន​៦​ខ្សែ​ទៀត ដោយ​ធ្វើការ​កប់​ដី​ជំនួស​វិញ​។​
​ដើម្បីឱ្យ​ដំណើរការ​កាត់​ទម្លាក់​ប​ណ្ដា​ញ​ខ្សែ​កា​ប្លិ៏​អាកាស​លើ​មហាវិថី​សំខាន់ៗ ទាំង​៦​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នេះ​ទទួលបាន​ជោគជ័យ លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ ធ្លាប់បាន​ឱ្យដឹង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​ការជីក​កប់​បណ្ដាល​ក្រោម​ដី និង​ទម្លាក់​ខ្សែបណ្ដាញ​លើ​អាកាស​គ្រប់​ប្រភេទ តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ថា ក្រុមការងារ​ចម្រុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការរៀប​ចំកាត់​ទម្លាក់​បណ្ដាញ​ខ្សែ​កា​ប្លិ៏​អាកាស​តាម​បណ្ដោយ​មហាវិថី​សំខាន់ៗ​ទាំង​៦ ដែល​ត្រូវ​កាត់​ទម្លាក់​ក្នុង​ជំហាន​ទី​២​នេះ​ដោយ​តម្រូវឱ្យ​អង្គភាព​រដ្ឋ និង​បណ្ដា​ក្រុមហ៊ុន​ឯកជន​ដែលមាន​បណ្ដាញ​ខ្សែ​កា​ប្លិ៏​លើ​អាកាស​ទាំងអស់​ត្រូវ​ចូលរួម​សហការ​ក្នុងការ​អនុវត្តន៍​យន្តការ​នេះ​អោយបាន​ម៉ឺងម៉ាត់ និង​ម៉ត់ចត់​។​
​គួរ​បញ្ជាក់ថា ការ​កាត់​ទម្លាក់​និង​ត្រូវ​បញ្ចូល​ក្នុង​បណ្ដាញ​ក្រោម​ដី នៅតាម​ប​ណោ្ដ​យ​មហាវិថី​ទាំង​៦​រួមមាន មហាវិថី​ព្រះ​នរោត្តម មហាវិថី​សហព័ន្ធរុស្ស៊ី មហាវិថី​ព្រះសីហនុ មហាវិថី​កម្ពុជា​ក្រោម មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ម៉ៅ​សេទុង​។​
​លោក ស៊ុយ សេ​រិ​ទ្ធ បានស្នើ​ដល់​ក្រុមហ៊ុន​ដែល​ទទួល​ការងារ​កាត់​ទម្លាក់​ខ្សែ​កា​ប្លិ៏​លើ​អាកា​សមក​ចូល​បំពង់​បណ្ដាញ​ក្រោម​ដី ត្រូវដាក់​ស្លាក​សញ្ញា​សម្គាល់​ជា​ភាសា​ខ្មែរ ដើម្បី​មាន​ភាពងាយស្រួល​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ​។​
​សូមបញ្ជាក់ថា ការដាក់ឱ្យ​ដំណើរការ​ស្តុ​ប​ថ្មី​មួយកន្លែង​ទៀត​នេះ គឺ​ស្ថិតក្នុង​គម្រោង តម្លើង​ភ្លើងស្តុប​ចំនួន​១០០​ទីតាំង ដែល​បាន​អនុវត្ត​ន៏​កាលពីដើមឆ្នាំ​២០១៦ ហើយ​មកដល់ពេលនេះ ត្រូវការ​តម្លើង​ជិត​រួចរាល់​ហើយ នៅសល់តែ​ការតភ្ជាប់​ប្រព​ន្ធ័​ខ្សែភ្លើង ពី​ភ្លើងស្តុប​ទាំងអស់​ជា​ប្រ​ព័​ន្ឋ​ទៅ បន្ទប់​បញ្ជារ​ត្រួតពិនិត្យ​រួម​ប៉ុណ្ណោះ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ជាពិសេស​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​ឲ្យ​កាន់តែ​ប្រសើរឡើង​៕

12 3Untitled