គ្រោះទឹកជំនន់ នៅប្រទេសសៀរ៉ាឡេអូនសម្លាប់មនុស្សច្រើនជាង២០០នាក់
សៀរ៉ាឡេអូន ៖ អាជ្ញាធរសៀរ៉ាឡេអូនបានឱ្យដឹងថា មនុស្សច្រើនជាង២០០នាក់បានស្លាប់ ដោយសារគ្រោះរអិលបាក់ដី និងទឹកជំនន់ដែលបានវាយប្រហារមកលើតំបន់ភ្នំ Regent ស្ថិតនៅក្បែររដ្ឋធានីហ្វ្រីថោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
អាជ្ញាធរបានបន្តថា នៅក្នុងតំបន់ ភ្នំRegent បានបាក់ស្រុតនៅព្រឹកព្រលឹមថ្ងៃចន្ទ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្ដាលឱ្យផ្ទះជាច្រើនខ្នងត្រូវកប់នៅក្រោមគំនរ ភក់ ខណៈពេលមនុស្សម្នាកំពុងដេកលក់នៅឡើយ។
ដោយឡែក ក្រុមអ្នកជួយសង្គ្រោះ រួមទាំងយោធាជាច្រើននាក់បាននិងកំពុង បន្តធ្វើប្រតិបត្តិការជួយសង្គ្រោះរបស់ពួកគេ គ្រាដែលគេជឿជាក់ថាចំនួនអ្នកសា្លប់អាចនឹងកើនឡើងច្រើនជាងនេះ៕