កែប ៖ ឆេះទូ អេធីអឹម របស់អនាគារ ABA អស់លុយរាប់ម៉ឺនដុល្លារ ខណះក្រុមចោរយក ធុងហ្គាសមកផ្លុំទម្លុះសោ និងជញ្ជាំងទូ អេធីអឹម មិនបានសំរេច។
ចោរមួយក្រុម បានប្រើប្រាស់វិធីម្យ៉ាងដោយយកធុងហ្គាស ទៅផ្លុំទម្លុះជញ្ជាំងទូ អេធីអឹម មួយកន្លែងរបស់ធនាគារ ABA ប៉ុនប៉ងយកលុយក្នុងទូអេប៊ីអឹម នោះ តែមិនបានសំរេច ដោយសារ ភ្លើងបានឆាបឆេះឡើង ក្នុងពេលពួកគេបានបញ្ឆេះភ្លើងហ្គាសដើម្បីទម្លុះទូ អេធីអឹម នោះ។
ហេតុការណ៍ ឆេះទូ អេប៊ីអឹម នេះ បានកើតឡើងកាលពីវេលាម៉ោង3ទៀបភ្លឺ ថ្ងៃទី15 ខែ សីហា ឆ្នាំ 2017 នៅភូមិថ្មីផ្លូវចូលផ្សារក្ដាម សង្គាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ លោកវរៈសេនីទោ សូង ស៊ិន អធិការនគរបាលក្រុង បានប្រាប់អោយដឹងថា ក្រុមជនមិនស្គាល់អត្តសញ្ណាណនោះ បាន ធ្វើសកម្មភាពយកធុងហ្គាសមកផ្លុំបញ្ឆេះទម្លុះទូយកលុយក្នុងធុងអេប៊ីអឹមនៅចន្លោះម៉ោង3 ទៀបភ្លឺ ថ្ងៃទី15 ខែសីហា។ តែមិនដឹងថា មានមូលហេតុយ៉ាងម៉េចទេ បានជាធ្វើឱ្យ ឆ្លងឆេះទូ អេធីអឹម ហើយលុយរាប់ម៉ឺនដុល្លារ ដែលមាននៅក្នុងនោះ ក៍ត្រូវបានឆេះខ្លោចអស់ដែរ។
លោកវរះសេនីទោ សូង ស៊ិន អធិការក្រុងកែប បានប្រាប់បន្តថា កាមេរ៉ាសុវត្ថិភាព ត្រូវបាន ក្រុមចោរយកស្ព្រាយកំប៉ុងព័ណខ្មៅ ទៅបាញ់បិទកញ្ចក់ ដើម្បីកុំឱ្យថតជាប់រូបភាពទៀតផង។ ពេល នេះ នគរបាលកំពុងតែធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ ខណះដែលឆេះទូ អេធីអឹម ហើយចោរ រត់បាត់បន្សល់ទុកតែដែកកេះ និងបំពង់ហ្គាសមួយប៉ុណ្ណោះ៕