ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​នៅ​ថ្ងៃទី​១៨​ខែសីហា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 August, 2017 ក+ ក-

ភ្នំពេញ ៖ ដើម្បី​ពិភាក្សា និង​សម្រេច​លើកសំណើរ​របស់​គណៈកម្មកា​រ​ទី​៦ ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីស្នើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​របៀបវារៈ​ប្រជុំ វិ​សា​សាមញ្ញ​ព្រឹទ្ធសភា​និតិ​កាល​ទី​៣ អគ្គលេខាធិការ​ព្រឹទ្ធសភា​បានកំណត់​យក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ នេះ ដើម្បី​បើក​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​ព្រឹទ្ធសភា ក្រោម​អធិបតី​យ​ភាព ឯកឧត្តម នៃ ប៉េ​ណា ប្រធានស្តីទី​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការ​ព្រឹទ្ធសភា បានឱ្យដឹង​នៅថ្ងៃនេះ​ថា កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​លើក​ទី​២​នេះ នឹង​លើកយក​វ​បៀ​ប​វារៈ​សំខាន់ៗ​ចំនួន​៤​មក​ពិភាក្សា និង​សម្រេច ដែល​ក្នុងនោះ​មាន​៖
១-​ពិនិត្យ​និង​សម្រេច​លើកសំណើរ​របស់​គណៈកម្មកា​រ​ទី​៦​ព្រឹទ្ធសភា​សុំ​ដាក់​សេចក្តីស្នើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​របៀបវារៈ​ប្រជុំ​វិ​សា​សាមញ្ញ​ព្រឹទ្ធសភា​និតិ​កាល​ទី​៣​។
២-​អំពី​និតិ​វិធី​បោះឆ្នោត ជ្រើសរើស​បំពេញ​សមាជិក គណៈកម្មការ​ទី​១០​ព្រឹទ្ធសភា​។
៣- ពិនិត្យ​លើ​សំណើរ​របស់ សមាជិក​ព្រឹទ្ធសភា ស្នើសុំ​កោះប្រជុំ​ព្រឹទ្ធសភា​ជា​វិសាមញ្ញ​។​
៤-​កំណត់​របៀបវារៈ​និង​កាលបរិច្ឆេទ​ប្រជុំ​វិសាមញ្ញ ព្រឹទ្ធសភា និតិ​តិ​កាល​ទី​៣​របស់ខ្លួន​៕

Untitled