ប្រធាន គ ជ ប រំពឹងថា គ្រប់ភាគី​ពាក់ព័ន្ធ​នឹង​បន្ត​ចូលរួម​ជាមួយ គ​.​ជ​.​ប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 August, 2017 ក+ ក-

​ភ្នំពេញ ៖ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បានបង្ហាញ​ក្ដី សង្ឃឹម ថា ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ទាំងអស់ នឹង​បន្ត​ចូលរួម​ជាមួយ​គ​.​ជ​.​ប ក្នុង​ការរៀប​ចំការ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​ខាងមុខ​ទៀត ខណៈដែល​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណ​ត្ដិ​ទី​៤ កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅនេះ បាន ប្រ​ព្រឹ​ត្ដ​ទៅដោយ​ជោគជ័យ​។
​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រតិទិន នៃ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ ២០១៧ នា​ព្រឹក​ថ្ងៃទី​១៥ ខែសីហា​នេះ ឯកឧត្ដម​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប បានលើកឡើង ថា ការ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណ​ត្ដិ​ទី​៤ កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ នេះ បាន​ប្រ​ព្រឹ​ត្ដទៅ​ដោយ​ជោគជ័យ ក៏​ព្រោះតែ​មានការ​ចូលរួម​យ៉ាង សកម្ម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង អស់ ដូចជា​៖​គណបក្សនយោបាយ​,​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​-​អន្ដរជាតិ​,​តំណាង​ក្រសួង​-​ស្ថាប័ន នានា ក៏ដូចជា​អ្នកសារព័ត៌មាន​ផងដែរ​។ ក្នុងនោះ​ឯកឧត្ដម​សង្ឃឹម ថា ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ទាំងអស់ នឹង​បន្ដ​ចូលរួម​ជាមួយ​គ​.​ជ​.​ប ក្នុងការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល ទី​៦ ឆ្នាំ​២០១៨​បន្ដទៀត​។
​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប បាន​ឲ្យ​ដឹង ថា នា​ថ្ងៃនេះ​គឺ​លើក​ទី​១ ដែល គ​.​ជ​.​ប ជួបជុំ​ជាមួយ ភាគី​ពាក់ព័ន្ធ ដើម្បី​ប្រកាស​ផ្សព្វផ្សាយ​ប្រតិ​ទិននៃ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ បោះឆ្នោត​ឆ្នាំ​២០១៧ និង​ដើម្បី​ផ្សព្វផ្សាយ​ស្ថិតិ​ប្រជាពលរដ្ឋ ក៏ដូចជា​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ ស្មាន សម្រាប់​បម្រើ​ឲ្យ​ការ​របោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦​។
​ក្នុង​កម្មវិធី​ដដែល​នេះ​ឯកឧត្ដម​ស៊ិ​ក ប៊ុន​ហុក បាន​អំពាវនាវ​ដល់​តំណាង​អង្គការ មិនមែន រដ្ឋាភិបាល​ទាំ ង​អស់ ដែលមាន​បំណង​ចង់​ចូលរួម​សង្កេតការណ៍ ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត សូម​រួសរាន់​ដាក់ ពាក្យ​នៅ គ​.​ជ​.​ប ចាប់ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៨​។ ចំណែក​គណ បក្សនយោបាយ ដែល​ចង់​ដាក់​ភ្នាក់ងារ​សង្កេតការណ៍ មើល​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ត្រូវដាក់ ពាក្យ​នៅ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ចាប់ពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧ ដល់ទី​១៤ ខែមករា ឆ្នាំ​២០១៨៕

12Untitled