តុលាការ​ភ្នំពេញ​កោះហៅ​ព្រះ​ភិក្ខុ លួ​ន សុ​វ៉ាត ចូល​បំភ្លឺ​ពីបទ​សង្ស័យ​ក្បត់ជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 September, 2014 ក+ ក-

ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន ចេញ​ដីកា​កោះហៅ​សកម្មជន​តវ៉ា​ទំនាស់​ដីធ្លី គឺ​ព្រះ​ភិក្ខុ លួ​ន សុ​វ៉ាត ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១៨ កញ្ញា ពាក់ ព័ន្ធ​បទ​សង្ស័យ​មួយចំនួនដូចជា បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋបទ​ក្បត់ជាតិ និង​បទ​ប្រឆាំង​ការបោះឆ្នោត​។​

​ព្រះ​ភិក្ខុ លួ​ន សុ​វ៉ាត មាន​ព្រះ​ថេរ​ដីកា​នៅ​ថ្ងៃទី​៩ កញ្ញា ថា ខ្លឹមសារ​ក្នុង​ដីកា​ចោទប្រកាន់​ព្រះអង្គ​នោះ មាន​ខ្លឹមសារ​ដូចគ្នា​ទៅនឹង​ដីកា​កោះហៅ លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​ព្រះអង្គ​យល់ថា តុលាការ​បាន​ចម្លង​ខ្លឹមសារ​ដីកា​សម្រាប់ លោក សួន សេរី​រដ្ឋា នោះមក​ចោទប្រកាន់​ព្រះអង្គ​វិញ​ម្ដង​៖ «​តុលាការ​ហ្នឹង​អត់​បាន​យក​អ្វីដែល​ជាការ​ពិត​មក​ចោទ​ទេ ផ្ទុយទៅវិញ យកជាការ​ប្រឌិត ជាការ​មួលបង្កាច់​។ រាល់​ការ​ចោទ​នេះ គឺ​ចោទ​រឿង​នយោបាយ​ចំ អត់​មានរឿង​បទល្មើស​ជាក់ស្ដែង​ពិតប្រាកដ​ទេ​។ អ៊ីចឹង អាត្មា លួ​ន សុ​វ៉ាត គឺ លួ​ន សុ​វ៉ាត មិនមែន អាត្មា លួ​ន សុ​វ៉ាត ជា សួន សេរី​រដ្ឋា ជា ប៉ុល ពត ជា ហ៊ុន សែន គឺ​មិនមែន​ទេ​។ ដូច្នេះ មិនអាច​យក​បុគ្គល​ផ្សេង អ្នកផ្សេង​មក​ចោទ មក​យកឈ្មោះ​អាត្មា​ទៅប្រើ ទៅធ្វើ ឬក៏​ទម្លាក់កំហុស​មកលើ​អាត្មា គឺ​អាត្មា​មិន​ទទួលបាន​ជាដាច់ខាត​»​។​

​ទាក់ទង​បទចោទប្រកាន់​ទាំងនោះ ព្រះ​ភិក្ខុ លួ​ន សុ​វ៉ាត បាន​សន្និដ្ឋានថា ប្រហែលជា​ព្រះអង្គ​បាន​ចូលរួម​ចលនា​តស៊ូ​មតិ​ប្រឆាំងនឹង​ការ​រឹបអូស​យក ដីធ្លី ការរំលោភ​សិទ្ធិមនុស្ស និង​តស៊ូ​មតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​កន្លង​មក ដែល​ចលនា​ទាំងនោះ ព្រះអង្គ​បាន​ចូល​រួមទាំង​នៅក្នុង និង​នៅក្រៅ​ប្រទេស ដើម្បី​ការពារ​ផលប្រយោជន៍​សង្គម ទើប​តុលាការ​ចោទប្រកាន់​ដូច្នេះ​៕ ប្រភព ៖ rfa

Untitled-1

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ និមន្ត​ព្រះ​ភិក្ខុសង្ឃ លួ​ន សុ​វ៉ាត ចេញពី​ក្រុម​អ្នកភូមិ​បឹងកក់ ដែល​តវ៉ា​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១១​។​