អាមេរិក​នឹង​បញ្ជូន​កងទ័ព​បន្ថែមទៀត​ទៅកាន់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 August, 2017 ក+ ក-

វ៉ាស៊ីនតោន ៖ កងទ័ព​សហរដ្ឋអាមេរិក​បន្ថែមទៀត​នឹងត្រូវ​ចាប់ផ្តើម​បញ្ជូន​ទៅដល់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នាពេល​ឆាប់ៗ​ខាងមុខនេះ បន្ទាប់ពី​ប្រ​ធានា​ធីប​តី លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ពី​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នេះ​បើតាម​សារព័ត៌មាន​រុស្ស៊ី Sputnik នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែសីហា ឆ្នាំ​២០១៧​នេះ​។​
​មេបញ្ជាការ​យោធា​អាមេរិក ប្រចាំ​នៅ​តំបន់​មជ្ឈិមបូព៌ា​បាន​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍ Joseph Votel បាន​ថ្លែងថា កងទ័ព​ថ្មី​របស់​អាមេរិក នឹងធ្វើ​ដំណើរ​ទៅដល់​អា​ហ្វ​ហ្គា​នី​ស្ថាន នាពេល​ឆាប់ៗ​ខាងមុខនេះ ដោយ​វា​អាច​ចំណាយពេល​ពី​ប៉ុន្មាន​ថ្ងៃ ទៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​។ លោក​បន្តថា អ្វីដែល​សំខាន់បំផុត​សម្រាប់​ពួកយើង​នោះ គឺ​ការបង្កើន​សមត្ថភាព​ខ្លះៗ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​នា​រដូវ​កាល​នេះ​។​
​ទោះបីយ៉ាងណា​លោក​មិនបាន​បញ្ជាក់​ពី​ចំនួន​ជាក់លាក់​នៃ​ចំនួន​កងទ័ព​ដែល​នឹង​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ​នៅឡើយ​៕