រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សា និងពិនិត្យទៅលើការងារសំខាន់ៗរបស់ជាតិចំនួន៣។
របៀបវារៈចំនួន៣រួមមាន ៖ ១. សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៦ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ និងមាត្រា៩៥ នៃច្បាប់ស្តីពីជលផល ដែលត្រូវប្រកាសអោយប្រើដោយព្រះរាជក្រមលេខនស/រកម/០៥០៦/០១១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦។ ២. សេចក្តីព្រាងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០។ ៣. សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ២ឆ្នាំរំកិល ២០១៨-២០២០។
ក្រៅពីពិភាក្សាលើរបៀបវារៈទាំង ៣ខាងលើហើយ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកនេះ ក៏នឹងពិភាក្សាទៅកិច្ចការជាតិផ្សេងៗមួយចំនួនទៀត។ នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល៕