ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​បន្ថែម​ចំណុច​ខ្វះខាត​ក្នុង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 August, 2017 ក+ ក-

​ភ្នំពេញ ៖ ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​បាន​បញ្ជាក់ថា​ខ្លួន​នឹង​ខិតខំ​បំពេញបន្ថែម​នូវ​រាល់​ចំណុច​ខ្វះខាត​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​ឆ្នាំ​២០១៤-២០១៨ ដែល​ចំណុច ខ្វះខាត​ទាំងនោះ​មានដូចជា​ការរកឃើញ​ថា​នៅមានកម្រិត​នៅឡើយ​នូវ​ការជ្រើសរើស​បងប្អូន ជនពិការ​ឲ្យ​ចូល​បំរើ​ការងារ​នៅតាម​ក្រសួង​-​ស្ថាប័នរដ្ឋ ដែល​រហូតមក​ទល់នឹង​ពេលនេះ​ទើប តែ​បាន​ប្រមាណ ៦០%​ប៉ុណ្ណោះ ដែល​មិនទាន់​គ្រប់​តាម​ផែនការ​នៅឡើយ​។​
​ ​អគ្គលេខាធិការ និង​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​លោក ឯម ច័ន្ទ​មករា ក្នុង​ពិ​ធិ​បិទ​សិក្ខាសាលា​ថ្នាក់ជាតិ ដើម្បី​ត្រួតពិនិត្យ​លើ​ការអនុវត្ត​ផែនការ​យុទ្ធ​
​សាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧ មានប្រសាសន៍ថា រហូត មកទល់នឹង​ពេលនេះ​ឃើញថា ការជ្រើសរើស​បងប្អូន​ជនពិការ​ឲ្យ​ចូល​បំរើ​ការងារ​នៅតាម​ក្រ​
​សួង​-​ស្ថាប័នរដ្ឋ​ទើបតែ​សម្រេចបាន​ប្រមាណ ៦០%​ប៉ុណ្ណោះ វា​នៅ​ពុំទាន់​គ្រប់​តាម​ផែនការ​នៅ ឡើយ​ទេ​ដែល​នាំ​ឲ្យ​បងប្អូន​ជនពិការ​តាមរយៈ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​បានដាក់​សំណើ​ទៅកាន់​រាជរដ្ឋាភិបាល​ជម្រុញ​ឲ្យ​គ្រប់​ក្រសួង​-​ស្ថាប័ន ជ្រើសរើស​ជនពិការ​ឲ្យ​ចូល​បំរើ​ការងារ ឲ្យ​គ្រប់ ២% តាម​អត្រា​កំណត់​របស់​រាជរដ្ឋាភិបាល​។ លោក ឯម ច័ន្ទ​មករា បាន​បន្តថា យើង​ក៏​ទទួលស្គាល់​ផងដែរ​ថា​ក្រសួង​-​ស្ថាប័ន​មួយចំនួន​មិនមែន​ខ្វះ​បុគ្គលិក​ទេ​គឺ​លើស ប៉ុន្តែ នៅមាន​ក្រសួង​-​ស្ថាប័ន​មួយចំនួន មិនទាន់បាន​ជ្រើសរើស​ជនពិការ​ឲ្យ​ចូលធ្វើការ​គ្រប់​តាម ផែនការ​នៅឡើយ​ទេ ដោយសារ​ក្រសួង​-​ស្ថាប័ន​ទាំងនោះ​មាន​ចំនួន​មន្ត្រីរាជការ​ច្រើន​ស្រាប់​
​ទៅហើយ ដែល​ធ្វើ​ឲ្យ​អត្រា​នៃ​ការជ្រើសរើស​ជនពិការ​ឲ្យ​ចូលធ្វើការ​មានការ​ធ្លាក់ចុះ​។​
​ ​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​លោក សាយ សុខា មានប្រសាសន៍ថា តាមពិតទៅ​ការអនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ២០១៤-២០១៨ ក្រសួង ស្ថាប័ន និង​ផ្នែក​ពាក់ព័ន្ធ​នានា​អនុវត្តបាន​មួយចំនួនធំ​មកហើយ​បន្ទាប់ ពី​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​នេះ​បាន​ដាក់ចេញ​កាលពី​ខែកក្កដា ឆ្នាំ​២០១៤​ដោយ​ប្រមុខ​រាជ​រដ្ឋា ភិ​បាល​កម្ពុជា​។ លោក​ថា ក្រសួង ស្ថាប័ន និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​នឹង​បន្ត​ខិតខំ​ជម្រុញ​ឲ្យ មានការ​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ឲ្យ​ទទួលបាន​លទ្ធផល​ច្រើនជាង​នេះ​បន្ថែមទៀត​នា​ថ្ងៃ អនាគត​។
​ ​ទាក់ទង​ទៅនឹង​ការជ្រើសរើស​ជនពិការ​ឲ្យ​ចូល​បំរើ​ការងារ​នៅតាម​ក្រសួង​-​ស្ថាប័នរដ្ឋ លោក សាយ សុខា បាន​លើកឡើងថា ថ្វីត្បិតតែ​ការជ្រើសរើស​បងប្អូន​ជនពិការ​ឲ្យ​ចូលធ្វើ ការ​នៅតាម​ក្រសួង​-​ស្ថាប័នរដ្ឋ​មិនទាន់​គ្រប់​តាម​ផែនការ​ក្តី ក៏​បងប្អូន​ជនពិការ​របស់​យើង​មាន ការងារ​ធ្វើ​នៅតាម​វិស័យ​ឯកជន​ជាច្រើន​ផងដែរ​ដូចជា​នៅតាម​រោងចក្រ សហគ្រាស ដែល មាន​ប្រមាណ ៦​ពាន់​រោងចក្រ សហគ្រាស គឺមាន​ជនពិការ ១%​នៃ​កម្មករ​ដែល​កំពុងធ្វើកា​រ​នៅ ក្នុង​រោងចក្រ សហគ្រាស​ទាំងនោះ​៕


​ ​