រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តទាំងស្រុង ដោយគ្មានការកែប្រែ លើ “សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់មាត្រា៦ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ និងមាត្រា៩៥ នៃច្បាប់ស្តីពីជលផល ។ ការអនុម័តនោះធ្វើឡើងតាមរយះកិច្ចប្រជុំគណរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី២៥ ខែសីហានេះ ។
សូមជម្រាបថា ចាប់ពីឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន រដ្ឋបាលជលផល បានពិភាក្សាញ៉ឹកញ៉ាប់និងជាបន្តបន្ទាប់ ដើម្បីរៀបចំសេចក្តីព្រាងវិសោធនកម្ម ច្បាប់ស្តីពីជលផល ហើយបានសម្រេចកែប្រែចំនួន៤២មាត្រា បន្ថែមមាត្រាស្ទួន២មាត្រា និងលុបទាំងស្រុងចំនួន៤មាត្រា។ ដោយមានការជួយគាំទ្របច្ចេកទេសពីអង្គការហ្វាវ (FAO) រដ្ឋបាលជលផល បាននឹងកំពុងសិក្សាស្វែងយល់អំពីច្បាប់សមុទ្រអន្តរជាតិ ដើម្បីរៀបចំបញ្ចូលបន្ថែមមាត្រាមួយចំនួនទាក់ទងនិងការគ្រប់គ្រងជលផលសមុទ្រកម្ពុជា អោយបានសមស្របទៅនឹងច្បាប់សមុទ្រអន្តរជាតិ៕