ភ្នំពេញ ៖ ស្ត្រីជនជាតិកូរ៉េម្នាក់បើករថយន្ត ធ្លាក់កំពង់ដស្វាយជ្រំ ហើយត្រូវទឹកទន្លេហូរនាំលេចនិងបណ្ដាលអោយស្ត្រីចំណាស់ជនជាតិស្លាប់ភ្លាមតែម្ដង។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលវេលាម៉ោង៨និង២៥នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅចំនុច កំពង់ដ ស្វាយជ្រំ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពបានអោយដឹងថាជនរងគ្រោះ មានឈ្មោះ គីម មៀងស៊ុក ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិកូរ៉េ មុខរបរប្រធានមណ្ឌលសាសនាគ្រឹះព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុស្ត្រីជនជាតិបរទេសបានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខភ្នំពេញ២Q. ១១៦៥ ចេញពីផ្ទះនៅម្ដុំ ផ្ទះឯកឧត្តម សៅ សុខា ក្នុងមូលដ្ឋានសង្កាត់បឹងកក់២ គោលបំណងទៅផ្សព្វផ្សាយសាសនាគ្រឹះ នៅស្វាយជ្រំ ខណៈមកចំណុចឆ្លងដក៏មានហេតុការនេះកើតឡើងតែម្ដងទៅ។
ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋានបានចុះអន្តរាគមនភ្លាមៗបានស្ទូចរថយន្តឡើងវិញនិងរកឃើញសាកសព យកមកដំកល់ទុកនៅសាលមន្ទីរពេទ្យកាល់ម៉ែត ដើម្បីត្រៀមបញ្ជូនទៅប្រទេសដើមវិញ៕