កម្មការិនី​រោងចក្រ «​ប៊ី​រី​» ដែល​ដួលសន្លប់​កើនឡើង​ដល់​៧៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 August, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង​០៩ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៧​នេះ កម្មការិនី​រោងចក្រ «​ប៊ី​រី​» ដែល​ដួលសន្លប់​បាន​កើន​ឡើងដល់​៧៣​នាក់​ដោយសារតែ​សុខភាព​របស់​ពួកគាត់​ទន់ខ្សោយ និង​តក់ស្លុត​តាម​គ្នា​។​
​ការដួលសន្លប់​នេះ​បានចាប់ផ្តើម​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​មិញ​នេះ ដំបូង​មានតែ​ជាង​៣០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​រហូតមកទល់​ពេលនេះ​មាន​ចំនួន​៧៣​នាក់​ហើយ ក្នុងចំណោម​កម្មករ​ជាង​២​ពាន់​នាក់​ក្នុង​រោងចក្រ​ខាងលើនេះ​។ ទោះជា​យ៉ាងណា​កម្មការិនី​ទាំង​៧៣​នាក់​នោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ចំនួន​៥ ដោយ​ក្នុង​រាជធានី​ភ្នំពេញ និង​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​
​គួរ​បញ្ជាក់ថា រោងចក្រ​ខាងលើ​មានទីតាំងស្ថិតក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕