ភ្នំពេញ ៖ ម្ចាស់កាណូតបានប្រទះឃើញសាកសពបុរសម្នាក់អណែតទឹកតាមទន្លេសាបដែលមានសភាពហើបស្អុយក៏បានរាយការណ៍ទៅសមត្ថកិច្ចបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០នឹង៥០នាទីព្រឹកថ្ងៃទី៣០ខែសីហឆ្នាំ២០១៧ នៅចំណុចច្រាំងទន្លេសាប ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវៀ រាជធានីភ្នំពេញ។
សាកសពបុរសរងគ្រោះដែលគេប្រទះឃើញខាងលើគឺមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដែលមានផិនភាគ ស្លៀកខោសាច់ក្រណាត់ពណ៍ខ្មៅ អត់មានពាក់អាវ អាយុប្រហែល៣៥ឆ្នាំ កំពស់ប្រហែល1ម៉ែត្រ65 សភាពសពរងរបួសបែកមុខមានប្រលាក់ឈាម។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលប្រទះឃើញសាកសពខាងលើ គឺមានម្ចាស់កាណូតម្នាក់ បានចុះទៅកាណូតបំរុងនឹងស្រោយខ្សែដែលចងជានឹងច្រាំង ក៏ស្រាប់តែបានប្រទះឃើញសាកសពបុរសខាងឡលើតែម្តង ក៏បានរាយការណ៍ទៅអោយសមត្ថកិច្ចភ្លាម។
ក្រោយពេលសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុបានធ្វើការអូសទាញសពរងគ្រោះខាងលើគោកដើម្បីរួចយទៅដំកល់វត្តវត្តទួសង្កែធ្វើការពិនិត្យកោសល្យវិច្ឆ័យ និងស្រាវជ្រាវរកសាច់ញាតិបងប្អូនដើម្បីធ្វើបុណ្យតាមប្រពៃណី៕