កម្មការិនី​ដួលសន្លប់​នៅ​រោងចក្រ​ប៊ី​រី​កើនឡើង​ដល់​៩០​នាក់​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ គិតត្រឹមម៉ោងជាង​១០​ព្រឹក ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧​នេះ កម្មការិនី​ដែល​បាន​ដួលសន្លប់​នៅក្នុង​រោច​ក្រ «​ប៊ី​រី​» ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​កើនឡើង​រហូតដល់​៩០​នាក់​ហើយ ខណៈដែល​ម្សិលមិញ​សន្លប់​រហូតដល់​ជាង​៧០​នាក់​។ កម្មការិនី​ដែល​ដួលសន្លប់​ទាំងនោះ កំពុង​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដែល​នៅក្បែ​កន្លែងកើតហេតុ ៕