សម្តេច ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវជួបពិភាក្សា​នៅ​វិមាន​សន្តិភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ នៅព្រឹកថ្ងៃ០១ ខែកញ្ញានេះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លន់ ស៊ី​ស៊ូ​លី​ត ជួបពិភាក្សា​ទល់មុខ​គ្នា​នៅ​វិមាន​សន្តិភាព​។​
​ទោះបីជា​មន្ត្រី​រាជរដ្ឋាភិបាល​មិនទាន់បាន​បង្ហើប​អំពី​ខ្លឹមសារ​នៃ​ជំនួប​ពិភាក្សា​នោះ ប៉ុន្តែ​គេ​រំពឹងថា ការជួបគ្នា​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា​-​ឡាវ នាពេលនេះ​នឹង​និយាយ​អំពី​បញ្ហា​ព្រំដែន​រួមទាំង​បញ្ហា​មួយចំនួនទៀត ។​
​សូមបញ្ជាក់ថា កាលពី​ខែ​កន្លងទៅនេះ​សម្តេច ហ៊ុន សែន បាន​ជិះ​យន្តហោះ​ទៅ​ជួប​នាយករដ្ឋមន្ត្រី​ឡាវ នៅ​ប្រទេស​ឡាវ ដើម្បី​ពិភាក្សា​ពី​ការចូល មកកាន់​កាប់​ទឹកដី​កម្ពុជា នៅ​តំបន់​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ នៅក្នុង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ៕