កុមារី​អាយុ​៣​ឆ្នាំ​ម្នាក់​ត្រូវ​ឪពុក​តិ​រិ​ច្ឆា​ន​រិត​ករ​និង​ខ្សែភ្លើង​នៅក្នុង​បន្ទប់​ជួល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2017 ក+ ក-

​ភ្នំពេញ ៖ កុមារី​ម្នាក់​ត្រូវបាន​ម្តាយមីង​ប្រទះឃើញ​ចងក​ស្លាប់​នៅក្នុង​បន្ទប់​ជួល​ខ​ណះ​ដែល​ត្រឡប់​មល​ពី​ធ្វើការ ជា​ករណី​ឃាតកម្ម​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៧​នៅផ្ទះ​ជួល​ក្នុង​បន្ទប់​លេខ​១០៩​ផ្លូវ​បេតុង​ក្បែរ​និង​ក្រុមហ៊ុន​ផលិត​មី​ស្ថិតនៅ​ភូមិ​សំបួរ​សង្កាត់​ដង្កោ​ខ​ណ្ខ​ដង្កោ​រាជធានី​ភ្នំពេញ​។​
​តាម​ប្រភពពី​ម្តាយមីង​ឈ្មោះ សោភា បាន​ប្រាប់​អោយដឹងថា​នៅវេលា​ម៉ោង​១២​ជាង​គាត់​បាន​ចេញពី​ធ្វើការ​មក​ផ្ទះ​បាន​បើកទ្វារ​បន្ទប់​ស្រាប់តែ​ឃើញ​ក្មួយ​ស្រី​ដែលមាន​អាយុ​ទើបតែ​៣​ឆ្នាំ​ចងក​ជាប់​ជាមួយនិង​ឆ្នើ​រ​សំរាប់​ដាក់​ទូរទស្សន៍​ស្លាប់បាត់​ហើយក៏​បាន​ស្រែក​អោយ​អ្នក​ក្បែរ​ខាង​ជួយ​មក​មើល​ព្រោះ​ខ្លួន​ពិកា​ដៃ​ម្ខាង​។​
​ប្រភពពី​អ្នកជិតខាង​បានអោយដឹងថា​នៅពេលដែល​ឮ​សំឡេង​ស្រែកថា​អោយជួយ​ផង​គាត់​បាន​មកដល់​មើលឃើញ​ក្មេងស្រី​ម្នាក់​មាន​សភា​ពរឹង​ទៅហើយ​ហើយ​គាត់​ស្មានតែ​ឆក​ខ្សែរ​ភ្លើង​គាត់​បានលើកឡើង​ទើប​ដឹងថា​ក្មេងស្រី​មាន​ខ្សែ​លី​ឡុង​ពណ៍​ខ្មៅ​រំជា​ប់​និង​ក​ទើប​មានកា​ភ្ញាក់ផ្អើល​កាន់តែខ្លាំង​បាន​រាយការណ៍​អោយ​សម្ថ​ត​កិច្ច​មូលដ្ឋាន​ចុះមក​ព​និត្យ​។​
​បើតាម​សម្តី​ពី​ម្តាយ​មី​ដែល​ទើប​និង​ងើប​ពី​សន្លប់​បាន​បន្ត​អោយដឹងទៀតថា​នៅ​ប៉ុន្មាន​២​ថ្ងៃមុន​ប្តី​ប្រពន្ធ​កុមារី​រងគ្រោះ​បាន​ឈ្លោះប្រកែក​និង​មានកា​ចែ​ល​ផ្លូវ​គ្នា​នៅឯ​ស្រុក​ខេត្តស្វាយរៀង​ទើប​ឪពុក​បាន​នាំ​កូនស្រី​មក​ភ្នំពេញ​នៅផ្ទះ​ជួល​ខាងលើ​ជាមួយ​ម្តាយ​តែ​ដោ​យមក​រស់នៅ​ទើបតែ​បាន​៣​ថ្ងៃ​ទេ​ក៏មាន​រឿង​ជាមួយ​ម្តាយ​អោយ​គាត់​បាន​ស្តីបន្ទោស​ថា​មិ​នែ​ង​មន​ដាំបាយ​ផង​គ្រាន់តែ​រឿង​ចឹ​ង​បាន​ច្របាច់ក​ម្តាយ​បិះ​និង​ស្លាប់​ដោយមាន​អ្នកជិតខាង​ជួយ​ទើប​មិន​អី​រហូតមកដល់​ថ្ងៃកើតហេតុ​ដោយ​កូន​គាត់​បាន​នៅ​ជាមួយ​ឪពុក​ដូច​រាល់ដង​ស្រាប់តែ​រូបគាត់​បាន​ត្រឡប់​មកពី​ធ្វើកា​វិញ​បាន​បើកទ្វារ​ទៅបាន​ឃើញ​ក្មួយ​ស្រី​បាន​ស្លាប់បាត់​ហើយ​ចំណែក​ឪពុក​ក៏​មិន​នៅ​ទៀត​។​
​សម្ថ​ត​កិច្ច​បានអោយដឹងថា​ក្មេងស្រី​រងគ្រោះ​ឈ្មោះ សំណាង ចរិយា អាយុ​៣​ឆ្នាំ​ម្តាយ​ឈ្មោះ ហុន អាយុ​២២​ឆ្នាំ​នៅឯ​ស្រុកកំណើត​ខេត្តស្វាយរៀង ។​
​ចំណែក​ឪពុក​ដែលជា​ឃាតក​សម្លាប់​កូន​ខ្លួនឯង ឈ្មោះ អន សំណាង អាយុ​២២​ឆ្នាំ​មុខរបរ​នៅផ្ទះ​បាន​រត់គេចខ្លួន​បាត់ស្រមោល​៕