យោធា​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​មី​ស៊ី​ល​ផ្លោង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 September, 2017 ក+ ក-

​សេ​អ៊ូ​ល​ ៖ ជាការ​ឆ្លើយតប​ទៅនឹង​ការសាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ របស់​ប្រទេស​កូរ៉េខាងជើង កងកម្លាំង​យោធា​នៃ​ប្រទេស​កូរ៉េខាងត្បូង បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​មី​ស៊ី​ល​ផ្លោង​ហ៊ី​ន​ម៉ូ និង​យន្តហោះ​ប្រយុទ្ធ F-15K នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន យុន​ហាប់ នៅ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៧​។​
​អគ្គសេនាធិការ​ចំរុះ​របស់​កូរ៉េខាងត្បូង​បាន​និយាយថា ក្នុង​សមយុទ្ធ​ដែល​ប្រើ​គ្រាប់​មី​ស៊ី​ល​ផ្លោង​ហ៊ី​ន​ម៉ូ និង​យន្តហោះ​ប្រយុទ្ធ F-15K របស់ខ្លួន​បាន​វាយលុក​យ៉ាង​ត្រឹមត្រូវ ទៅនឹង​គោលដៅ ដែល​បាន​គ្រោងទុក នៅ​សមុទ្រ​ខាងកើត ។ ប្រភព​បន្តថា មី​ស៊ី​ល​ផ្លោង​ឈ្មោះ Hyunmoo ត្រូវបាន​បាញ់​អំឡុង​ការធ្វើ​សមយុទ្ធ​នៅ​ថ្ងៃទី ០៤ ខែកញ្ញា​ឆ្នាំ​២០១៧​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការសាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​
​ដោយឡែក​បើតាម​យោធា​របស់​កូរ៉េខាងត្បូង​បាន​បញ្ជាក់ថា គោលដៅ​ទៅនឹង​គោលដៅ ដែល​ត្រូវបាន​បង្កើតឡើង​នេះ ត្រូវបាន​កំណត់ដោយ​ពិចារណា លើ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ Punggye Ri របស់​កូរ៉េខាងជើង​នៅ​ខេត្ត​ភាគ​ឦសាន របស់​ប្រទេសមួយ​នេះ​៕