ក្រសួងរ៉ែ បើកសិក្ខាសាលាចំនួន២ ស្តីពីវិស័យរ៉ែនៅកម្ពុជា
ភ្នំពេញ ៖ ចុងសប្តាហ៍នេះ ក្រសួងរ៉ែ និងឋាមពល នឹងរៀបចំសិក្ខាសាលាចំនូនពីរដាក់ដោយឡែកពីគ្នា នៅសាលប្រជុំនៃអគ្គនាយកដ្ឋានប្រេងកាត។
បើតាមការជូនដំណឹងរបស់ក្រសួងរ៉ែ បានឱ្យដឹងថា កម្មវិធីទី១ ប្រព្រឹត្តិទៅនៅថ្ងៃទី៦ ខែកញ្ញា ផ្តោតទៅលើ «ដំណើរឆ្ពោះទៅកាន់ប្រទេសផលិតប្រេង» និងនៅថ្ងៃទី៧ ខែកញ្ញា ផ្តោតទៅលើ«ការចូលរួមវិស័យរ៉ែក្នុងកំណើនសេដ្ឋកិច្ច»។
សូមជម្រាបថា អ្នកដែលមានបំណងចូលរួមក្នុងសិក្ខាសាលានេះ អាចអញ្ជើញចុះចាប់ពីពេលនេះតទៅ ឬតាមរយៈទូរស័ព្ទដូចខាងក្រោម ៖ …