ប​ញ្ជូ​ល​គ្រូបង្រៀន​ខ្មែរឥស្លាម​ប្រមាណ​១៥០០​នាក់​ក្នុង​ក្របខណ្ឌ​រដ្ឋ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ថ្ងៃទី​៤ ខែកញ្ញា​នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បានទទួល​បញ្ចូល​ក្នុង​ក្របខណ្ឌ​រដ្ឋ​នូវ​គ្រូបង្រៀន​ឥស្លាម​ជាង​១៥០០​នាក់ ដែលជា​ការជួយ​បន្ថយ​បន្ទុក​ដល់​សហគមន៍​ឥស្លាម​ក្នុងប្រទេស​កម្ពុជា​យើង​ដែរ ។​
​យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់​ប​ញ្ជូ​ល​គ្រូបង្រៀន​ខ្មែរឥស្លាម​ជាង​១៥០០​នាក់​ឲ្យ​ទ​ទូល​បាន​ក្របខណ្ឌ​រដ្ឋ​ដោយ​ថា​នេះ​ជាការ​ជួយ​បន្ថយ​បន្ទុក​ចំណាយ​របស់​សហគមន៍​ខ្មែរឥស្លាម​ក្នុងប្រទេស​កម្ពុជា ។ ការ​ថ្លែង​បែប​នោះ​ធ្វើឡើង​ក្នុងឱកាស​ដែល​សម្តេច​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ព្រះវិហារ​ឥស្លាម ជើ​មៀក កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​នៅ​ខេត្តកំពង់ចាម ។ ទន្ទឹម​នោះ​សម្តេច​បញ្ជាក់ថា សាសនា​ខុសគ្នា ជាតិ​សាសន៍​ខុសគ្នា មិនមែនជា​ឧបសគ្គ​ក្នុង​ការកសាង​ប្រទេសជាតិ​នោះឡើយ​»៕