កម្មករ​រោងចក្រ KNN នៅ​ខេត្តកោះកុង​ជាង​២០​នាក់​ដួលសន្លប់​ជា​បន្តបន្ទាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2017 ក+ ក-

​ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កម្មករ​-​កម្មការិនី​នៅក្នុង​ក្រុមហ៊ុន KNN នៅក្នុង​ខេត្តកោះកុង​ជាង​២០​នាក់​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ នៅវេលា​ម៉ោង​ប្រមាណ​៧ និង​០០​ព្រឹក ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​។
​សេចក្តីរាយការណ៍​ដដែល​បញ្ជាក់ ខណៈ​ពេលនេះ​ក្រុមគ្រូពេទ្យ​កំពុង​ជួយសង្គ្រោះ ហើយ​ក្នុងនោះ​មាន​មួយចំនួន​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ទោះជា​យ៉ាងណា​គេ​ពុំទាន់​ដឹង​អំពី​មូលហេតុ នៃ​ការដួលសន្លប់​នេះ នៅឡើយ​ទេ គ្រា​ដែល​ក្រុម​អ្នកជំនាញ​កំពុង​ចុះទៅពិនិត្យ​៕