អយ្យការសម្រេចចោទប្រកាន់លោក កឹម សុខា ក្នុងអំពើក្បត់ជាតិ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចោទប្រកាន់ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ។
តាមការបញ្ជាក់ពីអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាធានីភ្នំពេញឲ្យដឹងថា ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ បទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ៕ សូមអានសេចក្តីថ្លែងការណ៍របស់អយ្យការសាលាដំបូងរាជធានីភ្នំពេញខាងក្រោម៖