ក្រសួងយុត្តិធម៌​ស្នើ​តំណាងរាស្ត្រ CNRP បញ្ឈប់​ការបកស្រាយ​បំភ័ន្ត​សាធារណមតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បាន​ប្រតិកម្ម​ភ្លាមៗ ចំពោះ​សេចក្តីថ្លែងការណ៍​របស់​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​លោក កឹម សុខា ដោយ​ស្នើ​ឲ្យ​ពួកគេ​បញ្ឈប់​ជាបន្ទាន់​នូវ​ការបកស្រាយ ដើម្បី​បំ​ភ​ន្ត័​សាធារណ​មតិ ។​
​ក្រសួងយុត្តិធម៌ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ក៏បាន​សម្តែង​ការសោកស្តាយ​ជាខ្លាំង​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ចុះផ្សាយ​នា​ថ្ងៃទី​០៦ ខែកញ្ញា នេះ​។ ក្រសួងយុត្តិធម៌ បាន​ហៅ​សេចក្តីថ្លែងការណ៍​របស់​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជាការ​បកស្រាយ​បំភ្លៃ​ខ្លឹមសារ​ពិតប្រាកដ​នៃ​អភ័យឯកសិទ្ធិសភា ដើម្បី​បំភ័ន្ត​សាធារណមតិ​ថា ការចាប់ខ្លួន ការឃាត់ខ្លួន ការចោទប្រកាន់ និង​ការឃុំខ្លួន​អ្នកតំណាងរាស្ត្រ​ក្នុង​គ្រប់​ករណី​ទាំងអស់​ត្រូវសុំ​លើក​អភ័យឯកសិទ្ធិ ៕