ទីតាំង​រកស៊ី​សេវា​ផ្លូវភេទ​ជ្រក​ក្រោម​ហាង​ម៉ាស្សា​កោស​ជប់​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 September, 2017 ក+ ក-

​ភ្នំពេញ ៖ ទីតាំង​រកស៊ី​សេវា​ផ្លូវភេទ​ជ្រក​ក្រោម​ហាង​ម៉ាស្សា​កោស​ជប់ និង​ហាង​លក់​កាហ្វេ​ក្បែរ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ស្ថិតនៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ថៅកែ​មុខរីក​ដូច​គ្រាប់​ជី​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​ដោយ​មេ​ប៉ុស្តិ​ឆ្លើយថា​ជា​ចានឆ្នាំង​របស់​ថ្នាក់លើ​។​
​គួរបញ្ជាក់​ផងដែរ​ថា ទីតាំង​រកស៊ី​ផ្លូវភេទ ដែល​ភាសា​បច្ចេកទេស​ហៅថា​វាយ​ស៊ិ​ច ស្ថិតនៅ​គល់ស្ពាន​អាកាស​ស្ទឹង​មាន​ជ​យ័​គឺជា​កន្លែង​វាយ​ស៊ិ​ច​ដុះ​ស្នឹម​យូរណាស់​មកហើយ​បើ​សរុប​ជា​ស្រោម​អនាម​យ័​អង្គុយ​រាប់​៣​ថ្ងៃ​មិន​អស់​ផង​នេះ​បើ​សរុប​តួរ​លេខ​អ្នក​ដែល​ប្រើប្រាស់​ស្រោម​ចំណែក​អ្នក​ដែល​ចង់​ស្រួល​ខ្លាំង​មិនបាច់​ប្រើ​មិនអាច​គ​ណិ​នា​បានទេ​។​
​ទីតាំង​វាយ​ស៊ិ​ច​ខាងលើនេះ​ពីមុន​មានតែ​២​ទីតាំង​ទេ​ដោយសារ​តែមាន​ភ្ញៀវ​បុរសៗ​ច្រើនពេក​មករក​សេវា​ផ្លូវភេទ​ទើប​ថៅកែ​ហាង​ដែល​មុខរីក​ដូច​គ្រាប់​ជី​ខាងលើ​សម្រេច​បើក​បន្ថែម​មួយកន្លែង​ទៀត​ដែល​នៅក្បែ​ទីតាំង​ចាស់​ហើយ​ក្នុង​ម្នាក់ៗ​វាយ​ស៊ិ​ច​ម្តង​គិត​ជា​លុយ​ខ្មែរ​៣០០០០​រៀល​គិត​ជា​លុយ​ដុល្លា​7​និង​5​កាក់​
​នេះ​ជាត​ម្លៃ​សេវា​ទូទៅ​ដោយ​នារី​រួមភេទ​ចែក​ភាគរយ​ស្មើ​និង​ថៅកែ គឺ​៥០​ភាគរយ​ម្នាក់ ដើម្បីអោយ​ថៅកែ​យកទៅ​បង់ថ្លៃ​ការពារ​សុ​វត្ថ​ភាព​ជូន​ពួកនាងៗ​។​
​ចាំ​មើលថា លោក តេង ស៊ី​ណូ អធិការ​ខណ្ឌមានជ័យ​ហ៊ាន​បង្ក្រាប ឬមួយ​លោក កែវ ធា ប្រធាន​កា​រិ​យា​ល​យ័​ប្រឆាំង​ជួញដូរ​ផ្លូវភេទ​ជា​អ្នក​ចុះទៅ​បង្ក្រាប ព្រោះ​លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​គាត់​មិនអាច​ហើយក៏​មិន​ហ៊ាន​ចុះទៅ​បិទ​ទីតាំង​ទាំង​៣​នោះ​បានដែរ​ដោយសារ​ជា​ចានឆ្នាំង​ថ្នាក់លើ​៕