៦​ថ្ងៃ​ដំបូង មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចំនួន​៣៧.៥៨៧​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2017 ក+ ក-

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​បានបង្ហាញ​តារាង​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ត្រឹម​៦​ថ្ងៃ​ដំបូង ក្នុងនោះ​មាន​ចំនួន ៣៧.៥៨៧​នាក់ ខណៈ​អ្នក​ដែល​ត្រូវ​លុបឈ្មោះ ចេញពី​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ មាន​ចំនួន ១២៨​នាក់​។​
​ក្រោយពី​ចាប់ដំណើរការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ និង​ការ​ចុ​ឈ្មោះ បោះឆ្នោត ឆ្នាំ​២០១៧ រយៈពេល​៧​ថ្ងៃ​រួចមក (​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០១ ខែកញ្ញា​) គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​បានបង្ហាញ​តារាង​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ត្រឹម​៦​ថ្ងៃ​ដំបូង ក្នុងនោះ​មាន​ចំនួន ៣៧.៥៨៧​នាក់ ខណៈ​អ្នក​ដែល​ត្រូវ​លុបឈ្មោះ ចេញពី​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ មាន​ចំនួន ១២៨​នាក់​។​
​គ​.​ជ​.​ប បាន​បញ្ជាក់ថា ៖ * ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន ៤,៧១៦​នាក់​។​
* ថ្ងៃទី​០២ ខែកញ្ញា មាន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន ៦,៩៤៤​នាក់​។​
* ថ្ងៃទី​០៣ ខែកញ្ញា មាន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន ៦,៥៧៨​នាក់​។​
* ថ្ងៃទី​០៤ ខែកញ្ញា មាន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន ៧,៦៦១​នាក់​។​
* ថ្ងៃទី​០៥ ខែកញ្ញា មាន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន ៥,៧៩៥​នាក់​។​
* ថ្ងៃទី​០៦ ខែកញ្ញា មាន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន ៥,៨៩៣​នាក់ សរុប​ទាំងអស់ មាន​ចំនួន ៣៧,៥៨៧​នាក់​។​
សូមជម្រាបថា ការចុះឈ្មោះ​បោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ និង​ធ្វើ​បច្ចុប្បន្នភាព បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦​មាន​រយៈពេល​៧០​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧៕