ប្រមុខរដ្ឋស្តីទីទទួល​ជួប​អនុប្រធាន​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ ថ្ងៃ ទី​៧ ខែកញ្ញា បានអនុញ្ញាត​ឲ្យ​ឯកឧត្តម Wang Jiarui អនុ​ប្រធានសភា​ប្រឹក្សា នយោបាយ ប្រជាជន​ចិន ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​ដែល​ឯកឧត្តម ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​។
​ ​ក្នុង​ព្រះបរមនាម ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច ប្រមុខរដ្ឋស្តីទី បាន​សម្តែង​នូវ សេចក្តី សប្បាយរីករាយ ស្វាគមន៍​ដ៏​កក់ក្តៅ ចំពោះ​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក បំពេញ ទស្សន កិច្ច​ផ្លូវការ​នៅ​កម្ពុជា​នាឱកាស​នេះ​។
​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នាពេលនេះ គឺ​ពិតជា​បានរួម​ចំណែក​ដ៏​ធំធេង​ក្នុង​ការបន្ត ពូន​ជ្រុំ​ចំណងមិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ គ្រប់​ជ្រុងជ្រោយ រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ ដែលមាន​តាំងពីរ​យូ​លង់​ណាស់​មកហើយ​។​
​លោក Wang Jiarui បាន​បញ្ជាក់ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន​តែងតែ​ចាត់ទុក​កម្ពុជា ជា​មិត្ត​ល្អ ដៃគូ​ល្អ ហើយ​តាមរយៈ ដំណើរ​ទស្សនកិច្ច​នាពេលនេះ សភា​នៃ​ប្រទេស​ទាំងពីរ នឹង​ខិតខំ​ជំរុញ​កិច្ច​សហប្រតិបត្តិ ការ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​។​ប្រទេស​ទាំងពីរ មាន​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ គ្នា​ដ៏​ល្អប្រសើរ​លើ​វិស័យសេដ្ឋកិច្ច នយោបាយ និង វប្បធម៌​ជាដើម​។
​ ​សម្តេច​ប្រមុខរដ្ឋស្តីទី វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​ក្តី​រីករាយ ដែល​បាន ឃើញ​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន មានការ​រីកចម្រើន​ជា​លំដាប់ ឈានដល់​កម្រិត​កំពូល គឺ​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ ជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។
​ ​ប្រមុខរដ្ឋស្តីទី បាន​អរគុណ​មិត្ត​ចិន ដែល​បានរួម​វិភាគទាន​យ៉ាង​ធំធេង ក្នុងការ​សាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ព្រមទាំង​ចាត់ទុក​ប្រទេស​កម្ពុជា គឺជា​មិត្ត​ដែល​ផ្តល់​ភាព អនុគ្រោះ​សម្រាប់​កិច្ច​សហ​ប្រតិ ប​ត្តិ​កា​រលើ​គ្រប់​វិស័យ​។​កម្ពុជា​បានចាត់ទុក​ប្រជាជន និង ប្រទេស​ចិន ជា​អ្នកជិតខាង​ល្អ មិត្ត​ល្អ បងប្អូន​ល្អ និង​ជា​ដៃគូ​ល្អ​។ សម្តេច អរគុណ​ចំពោះ រដ្ឋាភិបាល និង​ក្រុមគ្រូពេទ្យ​ចិន ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការថែទាំ​ព្រះរាជ សុខភាព ព្រះ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះវររាជ​មាតា ជាតិ ខ្មែរ និង​អរគុណ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និង​រដ្ឋាភិបាល​ចិន ដែល​បានផ្តល់ ជំនួយ​ជា​បន្តបន្ទាប់​ដល់​ព្រឹទ្ធសភា​កម្ពុជា​។ ជំនួយ​ទាំងអស់នោះ បានរួម​ចំណែក​យ៉ាង ខ្លាំងក្លា ក្នុងការ​ពង្រឹង​ស្ថាប័ន និង​លើ​កម្ពស់​សមត្ថភាព​ការងារ មន្ត្រី​នៃ​អគ្គលេខា ធិ​ការ ដ្ឋា​ន​ព្រឹទ្ធ​- សភា​។ ព្រឹទ្ធសភា​កម្ពុជា បាន​ប្រើប្រាស់​ជំនួយ​ទាំងអស់នោះ ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់​៕